• 2022-03-21 02:21:56
  • បាល់ទាត់

លោក​ស្រី​ ពុធ ធីតា៖ បឹង​កេត ​នឹង​សង​សឹក​ស្វាយរៀង​វិញ​ឲ្យ​បាន​នៅ​ជើង​ទី​២

  • 2022-03-21 02:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​«នឹង​សង​សឹក​វិញ​ឲ្យ​​បាន​នូវ​ជើង​ទី​២ បន្ទាប់​ពី​ចាញ់​ក្រុម​គាត់​យ៉ាង​ធ្ងន់ធ្ងរ​ ៤-០»។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ស្រី ពុធ ធីតា ម្ចាស់​ក្លឹប​បឹង​កេត​​។

​កាល​ពី​សប្ដាហ៍​ទី​៣ ក្រុម​បឹង​កេត​​បាន​ប្រកួត​ចាញ់​ក្រុម​​ម្ចាស់​ផ្ទះ​ស្វាយរៀង​រហូត​ដល់​៤-០ ​នៅ​ទឹកដី​របស់​ស្វាយរៀង​​នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា (Cambodian Premier League 2022 ) ​។ លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​បឹង​កេត​ហាក់​មាន​អារម្មណ៍​​ខក​ចិត្ត​ ដែល​មុន​ពេល​ការ​ប្រកួត​ក្រុម​ខ្លាំង​មួយ​នេះ​មាន​ជំនឿ​ចិត្ត​ថា អាច​​យក​បាន​លទ្ធផល​ល្អ​។

​លោក​ស្រី​​បាន​និយាយ​ថា «​​​ជួបគ្នា​និយាយ​ជា​មួយ​គាត់​ (ឯកឧត្ដម​ ឌី វិជ្ជា​ ប្រធាន​ក្លឹប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​) ក្រោយ​ការ​ប្រកួត​ចប់ “ស្វាយរៀង នឹង បឹង​កេត” ថា​នឹង​សង​សឹក​វិញ​ឲ្យ​បាន​បាន​នូវ​ជើង​ទី​២ បន្ទាប់​ពី​ចាញ់​ក្រុម​គាត់​យ៉ាង​ធ្ងន់ធ្ងរ​ ៤-០»។

ក្រោយ​ចប់​កា​រ​ប្រកួត​នេះ​ធ្វើ​ឲ្យ​បឹង​កេត​មាន​៣​ពិន្ទុ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន​៣ សប្ដាហ៍​ ដោយ​ចាញ់​២​ និង​ឈ្នះ​១ ស្រប​ពេល​ដែល​ស្វាយរៀង​បច្ចុប្បន្ន​ជា​ក្រុម​ស្ថិត​នៅ​លេខ​១​ក្នុង​តារាង​ដោយ​មាន​៩​ពិន្ទុ​ពេញ​​ក្នុង​ចំណោម​៣​ប្រកួត​ឈ្នះ​ទាំង​អស់​​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី