/623093ecc872d_1647350760_medium.jpg)
- 2022-03-15 13:28:53
- បាល់ទាត់
Chelsea ស្នើសុំលេងប្រកួតបិទទ្វារ តទល់នឹង Middlesbrough ក្នុងប្រកួត FA Cup
- 2022-03-15 13:28:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea ស្នើសុំលេងប្រកួតបិទទ្វារ តទល់នឹង Middlesbrough ក្នុងប្រកួត FA Cup
ចន្លោះមិនឃើញ
ក្លឹប Chelsea ស្នើសុំទៅកាន់ថ្នាក់ដឹកនាំ FA ឲ្យលេងប្រកួតបិទទ្វារដោយមិនមានអ្នកគាំទ្រចូលរួម ក្នុងការប្រកួតតទល់នឹងក្លឹប Middlebrough ក្របខ័ណ្ឌ FA Cup ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២ (ម៉ោងកម្ពុជា) ខាងមុខ។
ការស្នើសុំបែបនេះ គឺដោយសារតែបញ្ហារឿង Chelsea មិនអាចលក់សំបុត្រទៅឲ្យអ្នកគាំទ្រខ្លួនសម្រាប់ការប្រកួតខាងលើនេះបាន ឲ្យអ្នកគាំទ្រចូលមើលពេញទីលានការប្រកួតខាងលើ។
ក្រោយអង់គ្លេសបានដាក់ទណ្ឌកម្ម ទោះជា Chelsea បានខំចរចាយ៉ាងណាក៏ដោយ ក៏មិនទាន់មានដំណោះស្រាយ ដែលធ្វើឲ្យហួសពេលលក់សំបុត្រសម្រាប់ការប្រកួត ហើយក៏បង្ខំចិត្តធ្វើបែបនេះ។
ក្លឹបតោខៀវនេះនឹងខិតខំធ្វើការចរចាបន្តទៀត ព្រោះថាការប្រកួតនៅរដូវកាលនេះនៅមានច្រើនតទៀត៕