• 2022-03-15 13:23:15
  • បាល់ទាត់

Spurs ដាក់​សំណើ​សុំ​ទិញ​ Memphis ពី​ Barca សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​

  • 2022-03-15 13:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Tottenham Hotspure បាន​ដាក់​សំណើ​ស្នើ​សុំ​ទិញ​ ខ្សែ​ប្រយុទ្ធ​ Memphis Depay ពី​ក្លឹប​ Barcelona សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការចុះ​ផ្សាយ​របស់​ 90min ។

កីឡាករ​រូប​នេះ​ទើប​ផ្លាស់​ពី​ Lyon មក​កាន់​ Barcelona នៅ​ដើម​រដូវកាល​ឆ្នាំ​២០២១/២២ នេះ​ ដោយ​​ចូល​រួម​លេង​បាន​ ២៧​ប្រកួត​ និង​រក​បាន​ ១០គ្រាប់​។

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០២១​ រហូត​មក​ដល់​ដើម​ឆ្នាំ​ ២០២២នេះ Memphis បាន​ខក​ខាន​ក្នុង​ការ​ប្រកួត​ច្រើន​ដោយ​សារ​តែ​បញ្ហា​របួស​ និង​ការ​ផ្លាស់​មក​ដល់​ថ្មី​ របស់ ខ្សែ​ប្រយុទ្ធ​​ Adama Traore ខ្សែ​ប្រយុទ្ធ​ Ferran Torres និង​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ។

បើ​តាម​ប្រភព​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​ Barca ត្រៀម​ខ្លួន​រួច​រាល់​លក់​​ខ្សែ​ប្រយុទ្ធ​រូប​​នេះ​ចេញ​ ដើម្បី​នាំ​ចូល​កីឡាករ​ថ្មីៗ​សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់