• 2022-03-14 12:58:36
  • បាល់ទាត់

Koemanថា​ Laporta ដេញលោក​ពី​តំណែង​គ្រូ​ Barca ពេល​មាន​​កីឡាករ​នៅ​ជា​មួយ​ លើ​យន្ត​ហោះ​តែ​ម្ដង​

  • 2022-03-14 12:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman អតីត​គ្រូ​បង្គោល​ក្លឹប​ Barcelona បាន​ធ្វើ​ការ​បង្ហើប​ពី​របៀប​ដែល​ លោក​ Joan Laporta ប្រធាន​ក្លឹប​ Barca បណ្ដេញ​លោក​ចេញ​ពី​តំណែង​គ្រូ​បង្គោល​ក្លឹប​មួយ​នេះ​។

លោក​ Koeman បាន​និយាយ​ថា​៖" វិធី​ដែល​ Laporta បាន​បណ្ដេញ​ខ្ញុំ​ គឺ​ជា​អ្វី​ដែល​ខ្ញុំ​ឈឺ​ចាប់​បំផុត​ ដោយ​នៅ​ពេល​ហ្នឹង​ កីឡាករ​កំពុង​អង្គុយ​នៅ​ពី​ក្រោយ​ នៅ​លើ​យន្ត​ហោះ​មួយ​នោះ​ ហើយ​ខ្ញុំ​ត្រូវ​មក​អង្គុយ​ជា​មួយ​គាត់​ហ្នឹង​ "។

លោក​បាន​បន្ត​ថា​៖" គាត់​តែង​អះអាង​ថា​ ខ្ញុំ​ជា​វីរបុរស​របស់​ក្លឹប​នេះ​ និយាយ​គាត់​អះអាង​បញ្ជាក់​ផ្សេង​ ដល់​ពេល​ធ្វើ​គឺ​ធ្វើ​ផ្ទុយ​ពី​ការ​អះអាង​ហ្នឹង​ "។

លោក​ Koeman ត្រូវ​បាន​បញ្ចប់​តំណែង​ពី​គ្រូ​បង្គោល​ Barca ក្រោយ​ដឹកនាំ​ក្លឹប​នេះ​មិន​ទទួល​បាន​អ្វី​ដែល​ក្លឹប​ចង់​បាន​ដោយ​ លោក​ Xavi ជា​អ្នក​បន្ត​តំណែង​នេះ​ ហើយ​នៅ​ខណៈ​នេះ​ Barca កំពុង​ឈរ​នៅ​លំដាប់​ថ្នាក់​ទី​៣ ក្នុង​តារាង​ប្រកួត​ La Liga ៕​

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី