• 2022-03-11 02:35:18
  • បាល់ទាត់

ប៉ះ​វិសាខា​ស្អែក​នេះ នេន សុធារដ្ឋ នៅ​តែ​មិន​ទាន់​អាច​ជួយ​ក្រុម​បាន​ទេ

  • 2022-03-11 02:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្នើមណាហ្គាវើលដ៍ នេន សុធារដ្ឋ នៅ​មិន​ទាន់​អាច​​ជួយ​ក្រុម​បាន​ទេ ពេល​​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ក្របខ័ណ្ឌលីគ​កំពូល​កម្ពុជា Cambodian Premier League ស្អែក​នេះ បើ​ទោះ​ជា​គេ​​ធូរស្រាល​ពី​របួសដាច់​សរសៃ​ជង្គង់ ACL អំឡុង​​ឆ្នាំ​២០២១ និង​បាន​មក​ហ្វឹកហាត់​ជា​មួយ​ក្រុម​វិញ​យ៉ាងណា​ក្ដី​។

លោក ឃឹម បូរី គ្រូ​បង្គោល​ក្លឹប​បាល់ទាត់​ណាហ្គាវើលដ៍បាន​ឱ្យ​ដឹង​តាម​រយៈ​ទំព័រ​ហ្វេស​ក្លឹប​ថា ការ​ហ្វឹកហាត់របស់​​អតីត​កីឡាករ​ព្រះខ័នរាជស្វាយរៀង ​បាន​វិល​ត្រឡប់​មក​វិញ​ប្រហែល​៧០ទៅ​៨០​%​ហើយ ខណៈ​រៀង​កាយ​អាច​នឹង​វិល​ដូច​ដើម​វិញ​ក្នុង​រយៈ​ពេល​ប្រមាណ១កន្លះ​ទៅ​២​ខែទៀត។

គ្រូ​បង្គោល​ដែល​ផ្ដើម​ចេញ​ពី​កីឡាករ​ដដែល​នេះ បាន​បញ្ជាក់​បន្ថែម​ថា ៖«ចំពោះ​សុធារដ្ឋ ខ្ញុំ​គិត​ថា​ខ្ញុំ​មើល​​ការ​ហ្វឹកហាត់​ប្រចាំ​របស់​គាត់ខ្ញុំ​មើល​ទៅ​​ រាងកាយ​របស់​គាត់​អាច​ត្រឡប់​មក​វិញក្នុង​រយៈពេល​ប្រហែលជា​ក្នុង​ចន្លោះ​ពី​១កន្លះ​ទៅ​២​ខែទៀត ពីព្រោះ​ខ្ញុំ​គិត​ថា​​ការ​ហ្វឹកហាត់​របស់​គាត់​កន្លង​ទៅ​ប្រហែល​៧០ទៅ​៨០​%​ហើយ​បាទ!»។

ក្នុង​ជំនួប​ជា​មួយ​បឹង​កេត​កាល​ពី​សប្ដាហ៍​មុន ​​កីឡាករ​របស់​ណាហ្គាវើលដ៍​មាន​បញ្ហាប្រឈម​ជាមួយ​​របួសនិង​ជំងឺ​កូវីដ​ ដែល​បណ្ដាល​ឱ្យ​ក្រុម​ជើង​ខ្លាំង​មួយ​នេះ​ចាញ់​ក្រុម​នាគ​ខៀវ​ ៣-១ នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែវេ។ យ៉ាងណា​ក្នុង​ជំនួប​ប៉ះ​វិសាខា​​នៅ​កីឡដ្ឋាន​ព្រីនស៍ វេលាម៉ោង​ ៦ កន្លះ​ល្ងាច​ស្អែក​នេះ លោក​ថា​កូន​ក្រុម​របស់​លោក​គ្មាន​បញ្ហា​អ្វី​ច្រើន​ឡើយ ហើយ​លោកជឿជាក់​លើ​កូន​ក្រុម​ថាពួកគេ​​នឹង​ធ្វើ​បាន​ល្អ យ៉ាង​ហោចណាស់​ក៏​អាច​យក​បាន​១​ពិន្ទុ​ដែរ បើ​ទោះ​ក្លឹប​វិសាខា​សំបូរ​ដោយ​ជើង​ខ្លាំង​ក្ដី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី