• 2022-03-11 02:03:39
  • បាល់ទាត់

ស្ដាយ​ហួស​បាល់​មុខ​ទី​ម្នាក់​ឯង De Jong ទាត់​មិន​​ចូល​​ធ្វើ​ឲ្យ​ Barcelona ខកចិត្ត

  • 2022-03-11 02:03:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Barcelona បាន​ត្រឹម​ប្រកួត​ស្មើ​គ្នា ០-០ ប៉ុណ្ណោះ​ជាមួយ Galatasaray សម្រាប់​ជើង​ទី​មួយ​ពាន​រង្វាន់ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ​កាល​ពី​យប់​មិញ។

ការ​ប្រកួត​ដែល​លេង​ក្នុង​កីឡដ្ឋាន Camp Nou ឃើញ​ថា​ម្ចាស់​​ផ្ទះ Barcelona មាន​ឱកាស​ទាត់​ច្រើន​ជើង​មែន​ទែន​ដល់​ទៅ​១៦​ដង។ ខ្សែ​បម្រើ​ប្រយុទ្ធ Memphis Depay ​បាន​ព្យាយាម​ទាត់​សំដៅ​ទី​ម្ដង​ហើយ​ម្ដង​ទៀត​ តែ​ត្រូវ​អ្នក​ចាំ​ទី Inaki Pena ជួយ​បាន។

ឱកាស​មាស​នៅ​នាទី​៧៥​​ De Jong បាន​ឈរ​ទាត់​មុខ​ទី​ម្នាក់​ឯង ក្រោយ​មាន​ការ​បញ្ជូន​ពី Pierre-Emerick Aubameyang ប៉ុន្តែ​ធ្វើ​​មិន​បាន​សម្រេច។ បញ្ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពី​បន្សល់​លទ្ធផល​ត្រឹម ០-០ ខណៈ Barcelona គ្រប់គ្រង​បាល់​ដល់​ទៅ​៦៨​%។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​លេង​នៅ​ថ្ងៃ​ទី ១៨ ខែ មីនា​ក្នុង​ទឹក​ដី​របស់ Galatasaray វិញ​ម្ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់