• 2022-03-09 13:15:30
  • បាល់ទាត់

Kaneថា​ Conte ជួយ​ដល់​ការ​លេង​របស់​គេ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​

  • 2022-03-09 13:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Harry Kane បាននិយាយ​កាលពីពេលថ្មីៗ​នេះ​ថា​ លោក​ Antonio Conte អ្នកចាត់ការ​ក្លឹប​ Spurs ជួយ​ដល់​ការ​លេង​របស់​គេ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​។

Kane បាន​និយាយ​ថា​៖" លោក​ Conte បាន​ធ្វើ​ការ​ជួយ​ដល់​លេង​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ល្អ​ជាង​មុន​។ ខ្ញុំ​តែង​តែ​ជាង​មនុស្ស​ម្នាក់​ ដែល​ចង់​ធ្វើ​អី​ឲ្យ​កាន់​តែ​ប្រសើរ​។ ទោះ​ជា​នៅ​ពេល​ខ្ញុំ​អាយុ​ ៣៥-៣៦ ក៏​ដោយ​ក៏​ខ្ញុំ​នៅ​តែ​គិត​អញ្ចឹង​ផង​ដែរ​។ នេះ​គំនិត​ដក់​ជាប់​ក្នុង​ខ្លួន​ខ្ញុំ​រហូត​មក​ "។

កីឡាករ​នេះ​បន្ត​ថា​៖" ខ្ញុំ​មាន​អារម្មណ៍​ថា​កាយសម្បទា​ខ្ញុំ​ល្អ​ហើយ​ អារម្មណ៍​ផ្លូវ​ចិត្ត​ ការ​គិត​ ការ​យល់​ក្នុង​ការ​លេង​ពេល​ប្រកួត​ ការ​ប្រុង​ប្រយ័ត្ន​ក៏​កាន់​តែ​ល្អ​ដែរ​ហើយ​។ និយាយ​ទៅ​អ្វី​ក៏​ដោយ​គឺ​ដោយ​ការ​ខិត​ខំ​ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹង​មាន​អ្វី​បន្ត​ទៀត​ ហើយ​ខ្ញុំ​ពេញ​ចិត្ត​នឹង​ធ្វើ​វា​ណាស់​ "។

កាល​ពី​ប្រកួត​តទល់​រវាង​ Spurs និង​ Everton នៅ​ដើម​សប្ដាហ៍​នេះ​ Spurs បំបាក់​ Everton ៥-០ ដោយ​ក្នុង​ Kane រក​បាន​ ២គ្រាប់​។

នៅ​រដូវកាល​នេះ​ Kane ចូល​លេង​ឲ្យ​ Spurs បាន​៣៨ប្រកួត​ហើយ​ ដោយ​រក​បាន​ ២០​គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម