/6220b0e7314d9_1646309580_medium.jpg)
- 2022-03-03 12:15:01
- បាល់ទាត់
Tuchelថា រឿង Abramovich ប្រកាសលក់ Chelsea បានធ្វើឲ្យប៉ះពាល់ទម្រង់លេងក្នុង FA Cup យប់មិញនេះ
- 2022-03-03 12:15:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Tuchelថា រឿង Abramovich ប្រកាសលក់ Chelsea បានធ្វើឲ្យប៉ះពាល់ទម្រង់លេងក្នុង FA Cup យប់មិញនេះ
ចន្លោះមិនឃើញ
លោក Thomas Tuchel អ្នកចាត់ការក្លឹប Chelsea បាននិយាយថា ការប្រកាសជាផ្លូវការរបស់លោក Roman Abramovich ក្នុងលក់ក្លឹបតោខោវនេះ បានធ្វើឲ្យប៉ះពាល់ដល់ទម្រង់លេងរបស់កីឡាករលោកក្នុងប្រកួតនឹងក្លឹប Luton Town ក្របខ័ណ្ឌ FA Cup លទ្ធផលឈ្នះ ៣-២ យប់មិញនេះ។
លោក Tuchel បានលើកឡើងថា កីឡាករលោកទើបចប់ពីប្រកួត Carabao Cup វគ្គផ្ដាច់ព្រ័ត្រកន្លងទៅនេះ មានការហត់រាងកាយមួយហើយ ដល់ពេលមានព័ត៌មានរឿង Chelsea ត្រូវបានដាក់លក់នេះទៀត បានធ្វើឲ្យកីឡាករលោកពិបាកផ្ទង់ក្នុងការលេងក្នុងប្រកួតនេះណាស់ អញ្ចឹងទម្រង់លេងមានការធ្លាក់ ហើយធ្លាយគ្រាប់បាល់ច្រើន។
យ៉ាងណាអ្នកចាត់ការក្លឹបរូបនេះ នៅតែសរសើរ និងលោកទឹកចិត្តកីឡាកររបស់លោកថាលេងបានល្អ ដោយខិតអស់ពីសមត្ថភាព។
ទាក់ទងនឹងរឿង Abramovich ប្រកាសលក់ក្លឹប Chelsea នេះ លោក Tuchel មិននិយាយបែបណានោះ ដោយថាហួសពីតួនាទីលោកដោយគ្រាន់តែលោកយល់ថា រឿងរ៉ាវនេះជារឿងធំ និងមានការផ្លាស់ប្ដូរធំ ក្នុងក្លឹប តែយ៉ាងណាលោកនឹងធ្វើដែលអាចធ្វើបាន ដោយបន្តផ្ដោតអារម្មណ៍ដឹកនាំក្រុមបាល់ទាត់នេះបន្តទៀត៕