• 2022-03-02 12:00:57
  • បាល់ទាត់

កីឡាករ​ PL ដើម​កំណើត​អ៊ុយក្រែន​ ២រូប​នេះ​ ជេរ​ពួក​កីឡាករ​រុស្ស៊ី​ថា​ជា​ពួក​ខួរក្បាល​លាមក​

  • 2022-03-02 12:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Vitaliy Mykolenko ដែល​ជា​កីឡាករ​របស់​ក្លឹប​ Everton និង​ខ្សែ​បម្រើ​ Andriy Yarmolenko ដែល​ជា​កីឡាករ​ក្លឹប​ West Ham មាន​ដើម​កំណើត​អ៊ុយក្រែន​ បាន​ជេរ​ទៅ​កាន់​ពួក​កីឡាករ​រុស្ស៊ី​ ដែល​ស្ងៀមស្ងាត់​មិន​មាត់ក​រឿង​រុស្ស៊ី​ឈ្លាន​ពាន​ចូល​អ៊ុយក្រែន​ថា​ជា​ ពួក​ខួរ​ក្បាល​លាមក​។

ខ្សែការពារ​ Mykolenko បាន​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​របស់​ខ្លួន​ដោយ​មាន​ការ​ Tag ជា​មួយ​កីឡាករ​រុស្ស៊ី​ម្នាក់​ដោយ​សរសេរ​ថា​៖" នៅ​ខណៈ​ពេល​ដែល​ជីវិត​របស់​ប្រជាជន​ស្លូតត្រង់​នៅ​អ៊ុយក្រែន​​ត្រូវ​បាន​សម្លាប់​ អ្នក​ឯង​និង​មិត្ត​រួម​ក្រុម​ ដែល​មាន​ខួរ​ក្បាលលាមក​ទាំង​នេះ​នៅ​តែ​ស្ងៀមស្ងាត់​ទៀត​។ ចាំ​មើល​អ្នក​នឹង​ជាប់​ក្នុង​ឃុំគ្រង​​អស់​មួយ​ជីវិត​ ជា​ពិសេស​គឺ​ជីវិត​កូន​របស់​អ្នក​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​មាន​រឿង​អញ្ចឹង​កើត​ឡើង​មែនទែន​ "។

ខ្សែ​បម្រើ​ Yarmolenko វិញ​ក៏​បាន​ជេរ​ទៅ​កាន់​ពួក​កីឡាករ​រុស្ស៊ី​ មិន​ខុស​ពី​ Mykolenko ប៉ុន្មាន​ដែរ​ ដោយ​កីឡាករ​ West Ham នេះ​ហើយ​ត្រូវ​បាន​គេ​ដឹង​ បាន​បរិច្ចាគ​ទឹក​ប្រាក់​ជិត​ ១០ម៉ឺន​ដុល្លារ​ ទៅ​កង​កម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែន​ ដើម្បី​វាយ​បក​ទៅ​រុស្ស៊ី​វិញ​ផង​ដែរ​៕

ប្រភព៖ Dailymail | Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី