• 2022-03-02 02:16:11
  • បាល់ទាត់

គ្រូ​បង្វឹក​ភ្នំពេញ​ក្រោន និយាយ​ទាំង​អួល​ដើមក​សូម​ឲ្យ​រុស្ស៊ី​ឈប់​ឈ្លានពាន​ អ៊ុយក្រែន​

  • 2022-03-02 02:16:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Oleg Starynskyi គ្រូ​បង្វឹក​របស់​ភ្នំពេញ​ក្រោន បាន​និយាយ​ទាំង​អួល​ដើមក​ថា សូម​ឲ្យ​រុស្ស៊ី​មេត្តា​ឈប់​ឈ្លានពាន​​ប្រទេស​អ៊ុយក្រែន​របស់​លោក​ទៅ ដែល​ការ​លើក​ឡើង​នេះ​​ក្រោយ​ពេល​ក្រុម​របស់​ខ្លួន​ឈ្នះ​ពាន​​ Cambodian Super Cup 2022 កាល​ពី​យប់​មិញ​​បន្ទាប់​ពី​យក​​ទៅ​លើ​វិសាខា​ក្នុង​លទ្ធផល​២-១​។

រូប​ភ្នំពេញក្រោន

​​គ្រូ​បង្វឹក​រូប​នេះ​បាន​និយាយ​ថា «​​ខ្ញុំ​មាន​ពាក្យ​ជា​ច្រើន​ទៅ​កាន់​ពិភព​លោក​ជុំ​វិញ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ អ៊ុយក្រែន​មិន​​ដែល​មាន​ប្រវត្តិ​ឈ្លានពាន​ប្រទេស​ណា​ទេ ប្រទេស​របស់​ខ្ញុំ​ជា​ប្រទេស​ដ៏​ស្លូតបូត។ ខ្ញុំ​សូម​ឲ្យ​រុស្ស៊ី​មេត្តា​បញ្ឈប់​សង្គ្រាម និង​​ឈប់​ឈ្លានពាន​ប្រទេស​ខ្ញុំ​ទៀត​ទៅ​»។

​រំលឹក​ថា ​លោក Oleg Starynskyi ជា​ជន​ជាតិ​អ៊ុយក្រែន ដែល​កំពុង​កាន់​ការងារ​នៅ​កម្ពុជា​នាម​ជា​គ្រូ​បង្វឹក​​របស់​ភ្នំពេញ​ក្រោន លោក​ឈ្នះ​​​​ពាន​មែន​តែ​ម្សិលមិញ​ ហាក់​សម្ដែង​​ឲ្យ​ឃើញ​ពី​ទឹក​មុខ​​មិន​សូវ​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ត្បិត​អី​ក្រុម​គ្រួសារ​របស់​លោក​​កំពុង​​នៅ​ប្រទេស​អ៊ុយក្រែន៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី