• 2022-03-01 12:05:08
  • បាល់ទាត់

ចចាមអារ៉ាម​៖ ក្លឹប​នៅ​ MLS មួយ​នេះ​ចង់​បាន​ Ramos ពី​ PSG

  • 2022-03-01 12:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ Sergio Ramos ត្រូវ​បាន​ក្លឹប​ LA Galaxy ដែល​ជា​ក្លឹប​មួយ​នៅ​ MLS មាន​បំណង​ចង់​បាន​កីឡាករ​រូប​នេះ​ពី​ក្លឹប​ Paris Saint Germain ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Footmercato ។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ Ramos ទើប​ផ្លាស់​ពី​ក្លឹប​ Real Madrid មក​កាន់​ក្លឹប​ Paris Saint Germain ប៉ុន្តែ​មិន​សូវ​ចូល​លេង​នោះ​ទេ​ ដោយ​សារ​តែ​របួស​ជា​បន្ត​បន្ទាប់​ ដោយ​មក​ទល់​នឹង​ពេល​នេះ​ទើប​ចូល​លេង​បាន​៥ប្រកួត​ និង​រក​បាន​១គ្រាប់​។

ដោយ​មើល​ឃើញ​ស្ថានភាព​បែប​នេះ​ ក្លឹប​ MLS ខាង​លើ​ចង់​បាន​ខ្សែ​ការពារ​រូប​នេះ​ ប៉ុន្តែ​ចង់​បាន​ក្នុង​លក្ខខ័ណ្ឌ​ Free Transfer ដែល​មាន​ន័យ​ថា​យក​មក​ដោយ​មិន​ចំណាយ​លើ​តម្លៃ​ខ្លួន​និង​ក្លឹប​របស់​កីឡាករ​រូប​នេះ​ឡើយ​ ព្រោះ​ក្លឹប​នេះ​រំពឹង​ឲ្យ​ស្ថានភាព​របួស​បន្ត​ញឹកញាប់​ទៀត​ កុងត្រា​រវាង​ Ramos និង​ PSG នឹង​ត្រូវ​បញ្ចប់​មុន​កាល​កំណត់​។

យ៉ាង​ណា​ចំពោះ​ស្ថានភាព​ Ramos បច្ចុប្បន្ន​គឺ​នឹង​ជា​សះស្បើយ​ពី​របួស​នៅ​ថ្ងៃ​ស្អែក​នេះ​ និង​រំពឹង​ថា​នឹង​ចូល​លេង​ក្នុង​ប្រកួត​តទល់នឹង​ Real Madrid ក្នុង​ប្រកួត​ UCL ជើង​ទី២ នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២ខាង​មុខ​៕

ប្រភព៖ Mirror | The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់