• 2022-02-25 07:49:12
  • បាល់ទាត់

លោក ប្រាក់ សុវណ្ណារ៉ា​៖ ​ប្រសាសន៍​លោក Leonardo ​ទៅ​លើ​ជម្រើសជាតិ​វា​ជា​របៀប​បញ្ចើចបញ្ចើ​​បន្តិច​ដែរ​ហ្នឹង!

  • 2022-02-25 07:49:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​លោក Leonardo Vitorino ​អតីត​គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា​បាន​បង្ហោះ​លើ​​​ Facebook របស់​ខ្លួន​​មាន​ខ្លឹមសារ​​ថា ​«ជា​ពូល​ដែល​​ល្អ​សម្រាប់​កម្ពុជា​ និង​ងាយ​ក្នុង​ការ​ឡើងទៅ​​កាន់​វគ្គ​បន្ទាប់​ ឈ្នះ​២​ស្មើ​១ នឹង​បាន​ឡើង​»។ ​ក្រោយ​ពេល​លោក​​ដឹង​លទ្ធផល​នៃ​ការ​ចាប់​ពូល​នៃ​ព្រឹត្តិការណ៍ AFC Asain Cup 2023 នៅ​ប្រទេស​ចិន​។

បើ​តាម​ទស្សនៈ​របស់​លោក​ប្រាក់​​ សុវណ្ណារ៉ា អតីត​គ្រូ​ជម្រើសជាតិ​កម្ពុជា​យល់​ថា ​ប្រសាសន៍​​នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ ប៉ុន្តែ​ក៏​​ហាក់​ក្នុង​ន័យ​បញ្ចើចបញ្ចើ​​​បន្តិច​ដែរ។ ​អតីត​គ្រូ​បឹង​កេត​ពន្យល់​បែប​នេះ​ថា ​«​យើង​ត្រូវ​ទទួល​ស្គាល់​ការ​ពិត​មួយ​ ទាក់​ទង​ទី​១​គឺ​ Ranking ​ទី​២​យើង​ក៏​ត្រូវ​មើល​ទៅលើ​​ប្រវត្តិ​ប៉ះ​គ្នា​រវាង​កម្ពុជា​ និង​ក្រុម​ទាំង​៣​ផ្សេង​ទៀត។ បន្ទាប់​មក​ទើប​យើ​ង​​ពិចារណា​ទៅ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ ពី​ការ​ដំណើរការ​លីគ​ កម្រិត​នៃ​ការ​លេង​លើ​ឆាក​អន្តរជាតិ​ថ្មី​ៗ​​ហ្នឹង​របស់​ក្រុម​ទាំង​អស់។ ដូច្នេះ​បើ​តាម​ខ្ញុំ​​ជា​អ្នក​បច្ចេកទេស​ខ្ញុំ​គិត​ថា​ វា​តានតឹង​ មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ប៉ុន្តែ​ក្នុង​នោះ​ក៏​យើង​ត្រូវ​​មើ​ល​ទៅ​លើ​ស្ថាន​ភាព​ប្រទេស​មួយ​ៗ​ដែរ បើ​សិន​កូវីដ​-១៩ វា​ថមថយ​​ដូច​ការ​គ្រោង​ទុក​របស់​ WHO នោះ​ប្រទេស​ទាំង​អស់​នឹង​ត្រឡប់​មក​ខ្លាំង​វិញ​តែ​ទាំង​អស់​គ្នា​ហ្នឹង»។

​រំលឹកថា ក្រោយ​ការ​ចាប់​ពូល​កម្ពុជា​ស្ថិត​នៅ​ពូល ​ D ជា​មួយ ហុងកុង អាហ្វហ្គានីស្ថាន និង ឥណ្ឌា ។ ព្រឹត្តិការណ៍​នឹង​ដំណើរ​ការ​ចន្លោះ​ពី​ថ្ងៃ​ទី​១៦ ​ខែ​មិថុនា ​ដល់​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣ ៕​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម