• 2022-02-25 03:31:21
  • បាល់ទាត់

U23 ​វៀតណាម ​ដាក់​អ្នកចាំទី​ធ្វើ​ខ្សែ​ប្រយុទ្ធ ២០​នាទី​ចុង​ក្រោយ​យប់មិញ​

  • 2022-02-25 03:31:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម U23 ​វៀតណាម ​បាន​យក​ឈ្នះ​លើ​ក្រុម U23 ​ទីម័រ ​ដោយ​បាល់​ប៉េណាល់ទី ៥-៣ ​ក្រោយ​លេង​ស្មើ​គ្នា ០-០ ​នៅ​១២០​នាទី​ក្នុង​ពាន​រង្វាន់ AFF U23 Championship ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ U23 ​វៀតណាម ​មាន​គ្នា​ត្រឹម​១៣​នាក់​ប៉ុណ្ណោះ​ដែល​អាច​លេង​បាន ​ដោយ​១៣​នាក់​នោះ ​មាន​កីឡាករ​ទើប​ជិះ​ឡាន​ពី​វៀតណាម​មក​៤​នាក់​ទៀត។ ​ខណៈ​ដែល​សមាជិក​ក្រុម​ដទៃ​ទៀត សុទ្ធ​តែ​ឆ្លង​មេរោគ​កូវីដ​១៩​អស់​ហើយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី វៀតណាម ​មិន​បាន​បោះបង់​ទេ ព្រោះ​ពួកគេ​ប្រឹង​លេង​រហូត​បាន​ឈ្នះ​ក្រុម​ទីម័រ​ថែម​ទៀត ​នៅ​វគ្គ​ប៉េណាល់ទី។

តែ​មុន​ឈាន​ដល់​វគ្គ​នេះ ​ក្រុម U23 ​វៀតណាម ​វេទនា​ខ្លាំង​ណាស់។ កីឡាករ​លេង​លើ​ទីលាន​ដួល​សឹង​គ្រប់​គ្នា ព្រោះ​ទើប​លេង​ជាមួយ​ថៃ​២​ថ្ងៃ​មុន ​ហើយ​កីឡាករ​៤​នាក់​ទៀត​នោះ​ទើប​មក​ពី​វៀតណាម ​ជិះឡាន​ក្រុង​មក​ដល់​ភ្លាម​លេង​ភ្លាម​ផង។ ដោយសារ​តែ​រឿង​នេះ​ហើយ ទើប​នៅ​២០​នាទី​ចុង​ក្រោយ ​ខ្សែ​ប្រយុទ្ធ​វៀតណាម​ទៅ​លែង​រូច ​ត្រូវ​ប្ដូរ​ហើយ។ ពួកគេ​មិន​មាន​ជម្រើស​ទេ ​មាន​តែ​ដូរ​អ្នក​ចាំទី​ដែល​នៅ​សល់ ​មក​ដាក់​លេង​ប្រយុទ្ធ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង។

ប្រភព៖ Zing អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី