• 2022-02-25 02:37:17
  • បាល់ទាត់

លឹម ពិសុទ្ធ ​វះកាត់របួសបែកទ្រនាប់ជង្គង់បាន​​ជោគជ័យ​​ ១០០% ហើយ

  • 2022-02-25 02:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យក្មេង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ក្លឹប​បាល់ទាត់​ភ្នំពេញក្រោន លឹម ពិសុទ្ធ ទទួល​បាន​ការ​វះកាត់​របួស​បែក​ទ្រនាប់​ជង្គង់​បាន​ជោគជ័យ​១០០%ហើយ​ ក្រោយ​រូប​គេ​រង​របួស​អំឡុង​ពេល​ហ្វឹកហាត់ ត្រៀម​ប្រកួត​ព្រឹត្តិការណ៍​ពាន​​រង្វាន់ AFF U23 Championship 2022។

រូបភាពហ្វេសប៊ុកផេក​ លឹម ពិសុទ្ធ

បើ​យោង​តាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក ក្រោយ​​វះកាត់​ទទួល​បាន​ជោគជ័យនៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុង​ភ្នំពេញ ខ្សែ​ប្រយុទ្ធ​​ស្លាប​ដ៏​មុត​ស្រួច​រូប​នេះ​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​វេលា​​សម្រាក​ព្យាបាល​យ៉ាង​ហោច​ណាស់​៦​សប្ដាហ៍ ទើប​អាច​ចូល​ហាត់​វិញ​បាន​។

លឹម ពិសុទ្ធ បាន​ថ្លែង​អំណរគុណ​ដល់​ថ្នាក់​ដឹក​នាំ​ក្លឹប និង​សហព័ន្ធ​បាល់​ទាត់​កម្ពុជា ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ព្យាបាល។

សមាជិក​ក្រុម​សិង្ហ​ក្រហម បាន​ឱ្យ​ដឹង​លើ​ផេក​ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​ថា ៖«ការវះកាត់របស់ខ្ញុំទទួលបានជោគជ័យ 100% ​ហើយ​​ក៏សូមអរគុណចំពោះ​ការយក​ចិត្ត​ទុក​ដាក់​ពីថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោន ក៏ដូចជាសហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា ដែលបានសហការក្នុងករណីព្យាបាលរបួសរបស់រូបខ្ញុំបាទ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី