• 2022-02-23 02:59:24
  • បាល់ទាត់

លោក កែវ សុខងន ​រិះគន់​​ការ​ដឹក​របស់​លោក​ Honda ​​ជុំ​វិញ​ការ​​ដឹក​នាំ​ក្រុម​ជម្រើសជាតិ​

  • 2022-02-23 02:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក កែវ សុខងន អ្នក​ចាត់​ការ​របស់​ក្លឹប​ភ្នំពេញ​ក្រោន​បាន​ធ្វើ​ការ​​រិះគន់​​​ទៅ​កាន់​លោក Keisuke Honda ​ជុំ​វិញ​ការ​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។

អ្នក​ចាត់ការ​របស់​ក្លឹប​ភ្នំពេញក្រោន​ខាង​លើ​បាន​ធ្វើ​ការ Live វីដេអូ​​រិះគន់​នៅ​លើ​​ Facebook របស់​ខ្លួន ​​ដោយ​ក្នុង​វីដេអូ Live នោះ​លោក​បាននិយាយ​យ៉ាង​ច្រើន​​ជុំ​វិញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​អ្នក​ចាត់​សញ្ជាតិ​ជប៉ុន ពោល​លោក​​ផ្ដោត​សំខាន់​គឺ​លោក​​ Honda គ្មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​រៀប​ចំ​មើល​ថែ​កីឡាករ​​ឲ្យ​បាន​ត្រឹមត្រូវ​។ លោក​បាន​និយាយ​ថា «​ខ្ញុំ​រិះគន់​ដើម្បី​ស្ថាបនា​​… លោក​ Honda ដឹក​នាំ​​មិន​ប្រើ​បេះដូង​មក​ស្រលាញ់​បាល់ទាត់​កម្ពុជា​ពិត​ប្រាកដ​ទេ ​បើ​សិន​ស្រលាញ់​មែន​លោក​មិនទៅ​​ប្រទេស​លោក​វិញ ឬ​ទៅ​លេង​បាល់​ទៀត​ទេ។ ​គឺ​លោក​នឹង​នៅ​បង្វឹក​កីឡាករ​កម្ពុជា ហើយ​រួមសុខរួម​ទុក្ខ​ជា​​មួយ​កីឡាករ​ហើយ​។ ព្រោះ​ថា បើ​សិន​លោក​គ្មានពេល​គ្រប់​គ្រាន់​ដូច្នេះ​​គឺ​លោក​មិន​បាន​មើល​ និង​គ្រប់​គ្រង​កីឡាករ​បាន​ល្អ​ទេ មួយ​វិញ​ទៀត​លោក​នៅ​ជា​កីឡាករ​លោក​រវល់​ជា​មួយ​ការ​ងារ​លោក​ណាស់​លោក​គ្មាន​ពេល​មក​តាម​ដាន​​ទម្រង់ និង​រៀប​ចំ​​ឬ​តាម​ដាន​កីឡាករ​កម្ពុជា​យើង​មួយ​ណា​ល្អ​មួយ​ណា​មិន​ល្អ​​នោះទេ​។ លោក Honda ​មក​ដឹក​នាំ ​Free​ មែន​តែ​នេះ​ក៏​ដោយ​សារកេរ្តិ៍ឈ្មោះ​របស់​គាត់ដែរ​ ។ គាត់​លះបង់​ស្អីគេ? បើ​លះ​បង់​ពិត​មែន គាត់​សុខចិត្ត​ឈប់​លេង​បាល់ ហើយ​មក​រស់​នៅ​កម្ពុជា​ដើម្បី​ តាមដាន​ នៅដឹក​នាំ​ជា​មួយ​ជម្រើសជាតិ​កម្ពុជា ទើប​ហៅ​ថា​លះ​បង់​ហើយ​ទទួល​បាន​ជោគជ័យ​»។

​លោក​បន្ថែម​ទៀត​ថា ​បើ​សិន​លោក​ Honda មិន​កាន់​ជាប់​​ហើយ​បន្ត​ធ្វើ​បែប​នេះ​​​ដល់​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម​កម្ពុជា​នៅ​តែ​មិន​សង្ឃឹម​បាន​មេដាយដដែល​។ រំលឹក​ថា ​ការ​រិះគន់​នេះ​គឺ​លោក​ឃើញ​យុវជន​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​កម្ពុជា​​បា​ន​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍ AFF U23 Chamapionship 2022 ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្រោយ​លេង​៣​ប្រកួត​ឈ្នះ​២​ចាញ់​១៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី