• 2022-02-22 11:57:36
  • បាល់ទាត់

Agueroថា​ គេ​ឥឡូវ​ឈប់​មើល​ប្រកួត​បាល់ទាត់​ហើយ​

  • 2022-02-22 11:57:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​ Sergio Aguero បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ TYC Sports នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ឈប់​មើល​ប្រកួត​បាល់ទាត់​ហើយ​។

Aguero បាន​និយាយ​ថា​៖" នៅ​ក្នុង​ថ្ងៃ​នេះ​ ខ្ញុំ​ចង់​ទៅ​លេង​វិញ​ ប៉ុន្តែ​ខ្ញុំ​ខ្លាច​នឹង​បញ្ហា​សុខភាព​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​ហ្វឹកហាត់​ក្នុង​វិស័យ​បាល់ទាត់​នេះ​ក្នុង​កម្រិត​ខ្ពស់​ និង​សម្រាប់​ចូល​រួម​ប្រកួត​ធំៗ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ហើយ​។ តែ​ឥឡូវ​នេះ​ខ្ញុំ​ឈប់​មើល​ប្រកួត​បាល់ទាត់​ ឬ​ក៏​ព័ត៌មាន​ទាក់​ទង​នឹង​រឿង​ទៀត​ហើយ​​។ ខ្ញុំ​លែង​ខ្វល់​នឹង​មាន​រឿង​អី​កើត​ឡើង​ទៀត​ទេ​ "។

អតីត​កំពូល​ខ្សែ​ប្រយុទ្ធ​រូប​នេះ​បន្ត​ថា​៖" ពេល​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​បំផុត​ប៉ុណ្ណោះ​ដូច​ជា​ជួប​ជុំ​មិត្តភ័ក្ដិ​អី​ហ្នឹង​។ តែ​អា​រឿង​ត្រលប់​ទៅ​លេង​វិញ​ហ្នឹង​ ខ្ញុំ​ចេះ​តែ​គិត​ពី​វា​រហូត​ តែ​ខ្ញុំ​ដឹង​ខ្ញុំ​ធ្វើ​លែង​កើត​ហើយ​។ អញ្ចឹង​ឥឡូវ​ខ្ញុំ​មាន​តែ​ធ្វើ​អី​សប្បាយ​ៗ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​កើត​ឥឡូវ​នេះ​ "។

សូម​រំលឹក​​ផង​ដែរ​ថា​ Aguero បង្ខំ​ចិត្ត​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២១​ កន្លង​ទៅ​នេះ​ ដោយ​សារ​គេ​មាន​បញ្ហា​បេះ​ដូង​ ដែល​មិន​អាច​បន្ត​លេង​កើត​ ដែល​ធ្វើ​រូប​គេ​ផ្ទាល់​ ក៏​ដូច​ជា​អ្នក​គាំទ្រ​ បាន​ត្រឹម​តែ​សោក​ស្ដាយ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី