• 2022-02-22 04:59:36
  • បាល់ទាត់

គ្រូ U23 ​ឡាវ ​ជឿ​ថា U23 ​វៀតណាម ​នឹង​ឈរ​កំពូល​តារាង​ពូល C ​

  • 2022-02-22 04:59:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Michael Weis ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ U23 ​ឡាវ ​បាន​បញ្ជាក់​ថា​ក្រុម​វៀតណាម ​នឹង​ក្លាយ​ជា​ក្រុម​កំពូល​តារាង​ពូល C ​មិន​មែន​ជា​ក្រុម​ថៃ​នោះ​ទេ។

U23 ​វៀតណាម ​ធ្វើ​បាន​ល្អ​ណាស់​ក្នុង​ការ​ប្រកួត​ក្នុង​ពូល B ជាមួយ​ក្រុម​ម៉ាឡេស៊ី។ ពួកគេ​លេង​២​ជើង​ដើម្បី​យក​ក្រុម​លេខ​១ ​ហើយ​ក្នុង​នោះ​ជើង​ទី​១ ​ឡាវ​ឈ្នះ​ម៉ាឡេស៊ី ​២-១ ​ខណៈ​ដែល​ជើង​ទី​២ ពួកគេ​ធ្វើ​បាន​ទៀត​ឈ្នះ​ក្នុង​លទ្ធផល ២-០។ សរុប​ទាំង​ពីរ​ជើង​ទៅ ​ឡាវ ឈ្នះ​ម៉ាឡេស៊ី ​ក្នុង​លទ្ធផល ៤-១ ​ឯ​ណោះ​ក្នុង​ពាន​រង្វាន់ AFF U23 Championship ​នេះ​។

​សម្រាប់​ការ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ខាង​មុខ ​ក្រុម​ឡាវ ​និង​ត្រូវ​ប៉ះ​ក្រុម​លេខ​២​ល្អ​បំផុត​ដែល​ត្រូវ​ឡើង​មក​ដែរ ​ហើយ​ក្រុម​លេខ​២​នោះ ​ក៏​នឹង​ដឹង​នៅ​ពេល​ចប់​ការ​ប្រកួត​រវាង​ក្រុម​វៀតណាម ​និង​ថៃ ​នៅ​ល្ងាច​នេះ​ដែរ។ ​សម្រាប់​លោក Michael Weis ​ដែល​ជា​គ្រូ​បង្វឹក​ក្រុម U23 ​ឡាវ ​បាន​បញ្ជាក់​ថា​លោក​មើល​ឃើញ​ការ​ប្រកួត​ល្ងាច​នេះ​ថា​វៀតណាម ​នឹង​ក្លាយ​ជា​ក្រុម​ឈរ​កំពូល​តារាង​ពូល C ​មិន​មែនជា​ក្រុម​ថៃ​នោះ​ទេ។ ​តែ​រឿង ថៃ ​ឬ​កម្ពុជា ​ជា​ក្រុម​លេខ​២​ល្អ​បំផុត​នោះ ​លោក​មិន​ប្រាកដ​ឡើយ ចាំ​មើល​លទ្ធផល​នៃ​ការ​ប្រកួត​ល្ងាច​នេះ​សិន៕

ប្រភព៖ Zing អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី