• 2022-02-21 12:23:56
  • បាល់ទាត់

Rangnick បក​​ស្រាយ​ពី​មូលហេតុ​ដែល​សុខៗ​ប្ដូរ​ Pogba ចេញ​ក្នុង​ប្រកួត​ម្សិលមិញ​

  • 2022-02-21 12:23:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​ Manchester United បាន​បក​ស្រាយ​ពី​មូលហេតុ​ ដែល​សុខ​ៗ​លោក​បាន​ប្ដូរ​ ខ្សែ​បម្រើ​ Paul Pogba ចេញ​ក្នុង​នាទីទី​៦៧ ដោយ​ជំនួស​វិញ​ដោយ​ ខ្សែ​បម្រើ​ Fred ក្នុង​ការ​ប្រកួត​ទល់​នឹង​ Leed United ក្នុង​លទ្ធផល​ ៤-២ កាល​ពី​ម្សិលមិញ​។

លោក​ Rangnick បាន​និយាយ​ថា​៖" Pogba គេ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់​ក្នុង​ ៦០នាទី​ដំបូង​ តែ​ក្រោយ​គេ​ហាក់​បីដូច​ជា​រាង​​ហត់​បន្តិច​ ដែល​នេះ​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អ្នក​សម្រាក​យូរ​ដោយ​សារ​តែ​មាន​របួស​ដូច​ជា​គេ​។ តែ​យ៉ាង​ណា​យើង​ធ្វើ​នៅ​តែ​បាន​ល្អ​ណាស់​ ក្រោយ​ប្ដូរ​ដាក់​កីឡាករ​មាន​កម្លាំង​ពេញ​ដូច​ជា​ Fred និង​ Anthony Elanga ចុង​បញ្ចប់​ពួក​គេ​ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​ឈ្នះ​ប្រកួត​ "។

លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា​ ការ​ប្ដូរ​កីឡាករ​ Pogba ចេញ​ដាក់​ Fred ចូល​អី​ហ្នឹង​ លោក​មិន​រំពឹង​ថា​ពួក​គេ​ស៊ុត​ចូល​អី​ទេ​ គ្រាន់​តែ​ចង់​ឲ្យ​មាន​តុល្យភាព​ និង​កម្លាំង​ក្នុង​ក្រុម​ដូច​កាល​ប្រកួត​នៅ​តង់​ទី​១តែ​ប៉ុណ្ណោះ​។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​ Man Utd បាន​នាំ​មុខ​ ២គ្រាប់​មុន​ដោយ​ Maguire និង​ Bruno យ៉ាង​ណា​ Leed តាមទាន់​វិញ​នៅ​ដើម​តង់​ទី​២ យ៉ាង​ណា​ Man Utd វាយ​បក​២គ្រាប់​បន្ថែម​វិញ​ដោយ​ Fred និង​ Elanga ៕

ប្រភព៖ Fotmob

អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី