• 2022-02-21 02:57:43
  • បាល់ទាត់

ទេស សម្បត្តិ​ថា កម្ពុជា​លេង​ខ្វះ​ការ​យក​ចិត្ត​យក​ដាក់ធ្វើ​ឲ្យ​ភ្លាត់​នៅ​តង់​ទី​មួយ

  • 2022-02-21 02:57:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ក្រុម​របស់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ​ទេស សម្បត្តិ​​បាន​និយាយ​​ថា ក្រុម​របស់​ខ្លួន​លេង​​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ជំនួប​ចាញ់​ទីម័រ ១-០។

ការ​ប្រកួត​ដែល​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ កម្ពុជា​បាន​ចាញ់​ទីម័រ ១-០ សម្រាប់​ការ​ប្រកួត​ទី​៣​ក្នុង​ពូល A។ ​មួយ​គ្រាប់​របស់​ទីម័រ​កើត​ឡើង​ដោយ​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​របស់​កីឡាករ​កម្ពុជា យ៉ើ សាហ្វី​នាទី​ទី​១៨។

ក្រោយ​ចប់​ការ​ប្រកួត ក្នុង​កិច្ច​សម្ភាសន៍​សួរ​ទៅ​កាន់​ទេស សម្បត្តិ​​តើ​យល់​យ៉ាងណា​ចំពោះ​ទម្រង់​លេង​របស់​ក្រុម​ទាំង​មូល? ខ្សែ​ការពារ​មក​ពី​ក្លឹប​វិសាខា​បាន​ឆ្លើយ​ថា៖ “ក្រុម​ទាំង​មូល​ធ្វើ​បាន​ល្អ តែ​ពួក​យើង​​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ភ្លាត់​នៅ​ដើម​តង់​ទី​មួយ"។

តាម​រយៈ​លទ្ធផល​ខាង​លើ​កម្ពុជា​មិន​​ទាន់​អស់​សង្ឃឹម​នៅ​ឡើយ​ទេ ត្រូវ​រង​ចាំ​ការ​ប្រកួត​រវៀង​វៀតណាម​និង​ថៃ ដើម្បី​ប្រជែង​យក​​ក្រុម​លេខ​២​ល្អ​បំផុត​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី