• 2022-02-21 02:25:44
  • បាល់ទាត់

នេះ​ជា​សម្ដី​ Honda និយាយ​​ទៅ​កាន់​កីឡាករ​ក្រោយ​ចាញ់​ ទី​ម័រ​​ខាង​កើត​១-០ យប់មិញ​

  • 2022-02-21 02:25:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២៣ ឆ្នាំ​បាន​បរាជ័យ​នៅ​ប្រកួត​ដ៏​សំខាន់​ក្រោម​ថ្វី​ជើង​ ទីម័រខាងកើត ​១-០ ​​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​​ពូល A នៃ​ព្រឹត្តិការណ៍ AFF U23 Championship 2022 ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

​ក្រោយ​ការ​បរាជ័យ​នេះ​​លោក​ Keisuke Honda អ្នក​ចាត់​ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​បាន​​និយាយ​ថា «​​អរគុណ​​សម្រាប់​ការ​គាំទ្រ​កាលពី​យប់មិញ ។ យើង​មាន​ចំណុច​​ខ្លះ​ដែល​ត្រូវ​កែប្រែ​ និង​ដើម្បី​រីក​ចម្រើន​ទាំង​អស់​គ្នា​​។ នេះ​ជា​សម្ដី​ដែល​ខ្ញុំនិយាយ​ទៅ​កាន់​​ពួក​គេ​(កីឡាករ​)​ក្រោយ​ពេល​​ចប់​ការ​ប្រកួត​»។

​រំលឹក​ថា ពាន​រង្វាន់​នេះ​កម្ពុជា​មិន​ទាន់​ធ្លាក់​ទេ​ ព្រោះ​នៅ​រំពឹង​ទៅ​​លើ​ការ​ប្រកួត​រវាង​ក្រុម​​​ក្រុម​​យុវជន​ថៃ និង​យុវជន​វៀតណាម ប្រសិន​បើ​ថៃ​ចាញ់​វៀត​ណាម​នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២២ វេលា​ម៉ោង​៧​យប់​​សិន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី