• 2022-02-16 13:33:08
  • បាល់ទាត់

Iniesta ចង់​ត្រលប់​មក​ជួយ​ Barcelona វិញ​

  • 2022-02-16 13:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Andres Iniesta ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លឹប​លីគ​កំពូល​ជប៉ុន​ Vissel Kobe បាន​និយាយ​ទៅ​កាន់​អ្នក​កាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ត្រលប់​មក​ជួយ​ក្លឹប​ Barcelona វិញ​។

Iniesta​ បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ត្រលប់​ទៅ​ Barcelona វិញ​។ ខ្ញុំ​ពិត​ជា​ចង់​ជួយ​ក្លឹប​នេះ​មែន​ទែន​។ វា​អាច​មាន​កន្លែង​ច្រើន​ដែល​យើងអាច​ចូល​រួម​ជួយ​បាន​ ហើយ​វា​ក៏​ពិបាក​នឹង​ដឹង​ទុក​មុន​ផង​ដែរ​ថា​ ទៅ​ថ្ងៃ​មុខ​ទៅ​យើង​អាច​ជួយ​អី​បាន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" Barca ជា​ផ្ទះ​របស់​ខ្ញុំ​ គ្មាន​កន្លែង​ណា​ល្អ​ជា​កន្លែង​ហ្នឹង​នោះ​ទេ​។​ នៅ​ក្នុង​ថ្ងៃ​នេះ​ ខ្ញុំ​គិត​តែ​រឿង​លេង​បាល់ទាត់​ទេ​។ នេះជាអ្វី​ដែល​ខ្ញុំ​ចង់ធ្វើ​បំផុត​បច្ចុប្បន្ន​នេះ​។ ពេល​វេលា​របស់​ខ្ញុំ​កាន់​តែ​គាក​ហើយ​ ខ្ញុំ​មិន​ថា​ម៉េច​ទេ​ពេល​ខ្ញុំ​ចូល​និវត្តន៍។​ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​ ចង់​បាន​តំណែង​ជា​គ្រូ​បង្វឹក​ ក៏​ដូច​នាយក​ដឹកនាំ​ខាង​កីឡា​។ និយាយ​ទៅ​ខ្ញុំ​ចង់​តែ​នៅ​វិស័យ​បាល់ទាត់​នេះ​ដដែល​។ ខ្ញុំ​ចង់​បាន​អ្វី​ដែល​អ្នក​គាំទ្រ​ Barca ចង់​បាន​ដែរ​គឺ​ចង់​បាន​ឲ្យ​ក្រុម​ហ្នឹង​ល្អ​មក​វិញ​ ឈ្នះ​ពិន្ទុ​ច្រើន​ ទទួល​បាន​អ្វី​ដែល​ចង់​បាន​។ តែ​ទាំង​អស់​នេះ​ច្បាស់​ណាស់​ត្រូវការ​ពេល​វេលា​ "។​

Iniesta ជា​ខ្សែ​បម្រើ​ដែល​ចាប់​អាជីព​ដើម​បំផុត​នៅ​ Barca តែ​ម្ដង​លេង​ឡើង​តាំង​ពី​ក្រុម​ថ្នាល​យុវជន​ រហូត​ដល់​ក្រុម​បម្រុង​ និង​ឡើង​ដល់​ក្រុម​ឈុត​ធំ​រហូត​មក​ ដែល​ទើប​តែ​ផ្លាស់​ចេញ​ទៅ​ក្លឹប​ជប៉ុន​ខាង​លើ​នៅ​ឆ្នាំ​២០១៨កន្លង​ទៅ​នេះ​៕​

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី