• 2022-02-16 03:29:14
  • បាល់ទាត់

តាំង ប៊ុនឆៃ បង្ហាញ​អារម្មណ៍​រំភើបនិង​ព្រឺ​សម្បុរ

  • 2022-02-16 03:29:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ តាំង ប៊ុនឆៃ កាល​ពី​ថ្ងៃ​ទី​១៤ ​កម្ភៈ ឆ្នាំ​២០២២​ បាន​ស៊ុត​បញ្ចូល​ទី​១គ្រាប់ (គ្រាប់ទី​៤​) ​​លើ​​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោយ​២៣​ឆ្នាំ​ប្រ៊ុយណេ។

ខ្សែការពារ តាំង ប៊ុនឆៃ (កណ្ដាល)

ការ​​រក​បាន​គ្រាប់​បាល់​ដំបូង​បំផុត​ឱ្យ​ក្រុម​គោព្រៃ​កម្ពុជា​ ក្នុង​នាម​ជា​ខ្សែ​ការពារ​នេះ​ដែរ​ ប៊ុនឆៃ​ បាន​បង្ហាញ​អារម្មណ៍​រំភើប ភ័យ​ផង​អរផង និង​ព្រឺសម្បុរ​​​។ រំភើប​ព្រោះ​​​​គេ​ស៊ុត​បញ្ចូល​ទី​បាន​១គ្រាប់ រីឯការ​ភ័យ​ផង​អរ​ផងនិង​ព្រឺ​សម្បុរ​ ដោយសារ​គេ​ឃើញ​វត្តមាន​ដ៏​ច្រើន​នៃ​អ្នកគាំទ្រ​កម្ពុជា​នៅ​កីឡដ្ឋាន​មរតក​តេជោ ខណៈ​រូប​ភាព​នេះ​អាក​ខាន​កើត​មាន​អស់​រយៈ​ពេល​ជិត​២​ឆ្នាំ​ហើយ​ ដោយសារ​​ការ​រីករាលដាល​នៃ​ជំងឺ​កូវីដ​-១៩។

ខ្សែ​ការពារ​វ័យ​ក្មេង​មក​ពី​ក្លឹប​បឹង​កេត បាន​ឱ្យ​ដឹង​​​បែប​នេះ​​ថា ៖«មានអារម្មណ៍រំភើប​ ហើយ​រំភើបផងអរផងដែល​បានលេងឱ្យ​ជម្រើសជាតិ និង​ទាត់ចូលគ្រាប់​ដំបូង​ រំភើបហើយព្រឺសម្បុរ​»។

គួរ​បញ្ជាក់​ថា ការ​ជាប់​ជម្រើស​ជាតិ​គឺ​ជា​ក្ដី​បំណង​ធំ​បំផុត​របស់​អតីត​ខ្សែ​ការ​ពារ​​ សាលា​បាល់​ទាត់​ជាតិ​បាទី ហើយ​គេ​បាន​ស៊ុត​ចូល​មួយ​គ្រាប់​ និង​​ជាគ្រាប់​បាល់​ដំបូង​បំផុត​របស់​គេ​ក្នុង​នាម​ជា​ខ្សែ​ការពារ​​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី