• 2022-02-15 02:02:41
  • បាល់ទាត់

Bale នឹង​ចេញ​ពី Real ពេល​ចប់​រដូវ​កាល​នេះ តើ​ក្លឹប​ណា​នឹង​ទទួល​យក​គេ?

  • 2022-02-15 02:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale នឹង​ចាកចេញ​ពី Real Madrid ពេល​ដែល​កុងត្រា​របស់​គេ​អស់​នៅ​រដូវ​ក្ដៅ​នេះ។

កីឡាករ​វ័យ​៣២​ឆ្នាំ​​ធ្លាប់​ឈ្នះ​ពាន La Liga ២ដង Copa del Rey ម្ដង និង Champions League ៤​ដង ក្នុង​រយៈពេល​៩​ឆ្នាំ​នៅ​កីឡដ្ឋាន Bernabeu។ ប៉ុន្តែ​អ្នក​ចាត់​ការ​របស់ Real លោក Carlo Ancelotti បាន​បញ្ជាក់​ថា Bale នឹង​ចាកចេញ​ពី​ក្លឹប ពេល​ដែល​កុងត្រា​​របស់​គេ​​អស់។

នៅ​រយៈ​កាល​ចុងក្រោយ Bale បាន​ញាំញី​ដោយ​សារ​របួស ទើប​ធ្វើ​ឲ្យ​ទម្រង់​លេង​ធ្លាក់​ចុះ និង​មិន​សូវ​បាន​លេង។ Bale បាន​​ផ្ទេរ​មក​កាន់ Real កាល​ពី​ឆ្នាំ​២០១៣ ជាមួយ​តម្លៃ​ខ្លួន​ដ៏​ខ្ពស់។ Spurs គឺ​ជា​ក្រុម​​ដែល​កំពុង​ចាប់​អារម្មណ៍​ចង់​នាំ Bale ត្រលប់​ទៅ​វិញ​ ខណៈ​រដូវ​កាល​មុន​គេ​បាន​ខ្ចី​ជើង​ទៅ​ទី​នោះ​ម្ដង​ហើយ៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់