• 2022-02-09 12:40:44
  • បាល់ទាត់

កីឡាករ​​ Chelsea ស្វាគមន៍​ Mendy ក្រោយ​ឈ្នះ​ពាន​ AFCON នឹង​សង្ឃឹម​យក​ឈ្នះ​ពាន​នៅ​ថ្ងៃសៅរ៍មួយ​ទៀត

  • 2022-02-09 12:40:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Chelsea បាន​បញ្ចេញ​វីដេអូ​របស់​ខ្លួន​ទៅ​ដល់​ទីក្រុង​ Abu Dhabi នៅ​អារ៉ាប់រួម​ដើម្បី​ចូល​រួម​ប្រកួត​ FIFA Club Wolrd Cup ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នៅ​ក្នុង​ថ្ងៃ​នេះ​ត​ទល់​នឹង​ក្លឹប​ Al Hilal។

នៅ​ក្នុង​វីដេអូ​នោះ​ កីឡាករ​របស់​ក្រុម​តោខៀវ​ម្នាក់​ៗ​ បាន​ធ្វើ​ការ​ស្វាគមន៍​ទៅ​អ្នកចាំ​ទី​សញ្ជាតិ​សេណេហ្គាល់​របស់​ខ្លួន​គឺ​ Edouard Mendy ដែល​ទើប​ត្រលប់​មក​វិញ​ដោយ​ឈ្នះ​ពាន​ជាតិ​អាហ្វ្រិក​ Africa Cup of Nations (AFCON) ដោយ​អ្នកចាំទី​រូប​នេះ​ក៏​នឹង​ចូល​រួម​ក្នុង​ប្រកួត​ខាង​លើ​ផង​ដែរ​។

អ្នកចាំទី Mendy រូប​នេះ​ក៏​បាន​អរគុណ​នឹង​ការ​ស្វាគមន៍​ដ៏​កក់ក្ដៅ​មួយ​នេះ​ ដោយ​សង្ឃឹម​ថា​ Chelsea នឹង​អាច​យក​ពាន​មួយ​ទៀត​គឺ​ FIFA Clup World Cup នេះ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​។

សម្រាប់​ការ​ប្រកួត​ FIFA Club Wolrd Cup បើ​ Chelsea ឈ្នះ​ក្នុង​ថ្ងៃ​នេះ​ ក្លឹប​នេះ​នឹង​ទៅ​ចូល​រួម​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ជា​មួយ​ ក្លឹប​ Palmeiras នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់