• 2022-02-08 07:46:42
  • បាល់ទាត់

ក្រោយ​វះកាត់​ជោគជ័យ វឌ្ឍនាកា ​ត្រូវ​ប្រើ​ពេល​ប៉ុន្មាន​ទើប​អាច​វិល​មក​កាន់​ទីលាន​វិញ​?

  • 2022-02-08 07:46:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ខ្សែ​​ប្រយុទ្ធ​បឹង​កេត ចាន់ វឌ្ឍនាកា ​ទើប​តែ​​វះកាត់​របួស​ដាច់​សរសៃ​ពួរ​ជង្គង់​បាន​ជោគជ័យ​ ក្រោយ​ពេល​​រង​របួស​ក្នុង​ការ​ប្រកួត​​ត្រៀម​បើក​រដូវ​កាល​។ ​ក្រោយ​ការ​វះកាត់​បាន​ជោគជ័យ​នេះ​តើ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​ចំណាយ​​ ពេល​ប៉ុន្មាន​ខែ​ទើប​អាច​វិល​មក​កាន់​ទីលាន​​ហ្វឹកហាត់​វិញ​?

​ ​​របួស​​ដាច់​សរសៃ​ពួរ​ជង្គង់ ( ACL ) ​ជា​របួស​ដែល​​កីឡាករ​បាល់ទាត់​លើ​លោក​ខ្លាច​បំផុត​ ព្រោះ​ត្រូវ​ការ​​ការ​ព្យាបាល​យូរ​។ យ៉ាង​ណា​​របួស​នេះ​ ​ចាន់ វឌ្ឍនាកា វះកាត់​បាន​ជោគជ័យ​ហើយ ​ហើយ​គេ​​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​កំណត់​ថា ក្នុង​រយៈ​ពេល​ចន្លោះ​ពី ៦ ទៅ​៨ ខែ​​ នឹង​អាច​វិល​មក​កាន់​ទីលាន​ហ្វឹកហាត់​វិញ។ ការ​កំណត់​ចន្លោះ​ពេល​វេលា​​បែប​នេះ​ ព្រោះ​​អាស្រ័យ​លើ​ការ​​​តាំង​ចិត្ត​របស់​កីឡាករ ​ប្រសិន​បើ​សាមី​ខ្លួន​ប្រឹងប្រែង​​​​​​ដោយ​ខ្លួន​ឯង នឹង​អាច​ជា​សះស្បើយ​ក្នុង​រយៈ​ពេល​ខ្លី​ណា​មួយ ដែល​​អាច​ត្រឹម​៦ ខែ​ប៉ុន្តែ​បើ​សិន​កីឡាករ​​មិន​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​អាច​ឡើង​ដល់ ៨ ខែ​។ ​នេះ​ជា​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី ពុធ ធីតា ប្រធាន​ក្លឹប​បឹង​កេត​។

​របួស​​នេះ​​​មាន​កីឡាករ​កម្ពុជា​ធ្លាប់​រង​របួស​ដូច​គ្នា ដោយ​អ្នក​ខ្លះ​អាច​ដល់​១​ឆ្នាំ​ក៏​មាន​​ ទម្រាំ​អាច​វិល​មក​កាន់​ទីលាន​វិញ​។ រំលឹក​ថា វឌ្ឍនាកា ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​មក​ពី​ប្រទេស​ថៃ​​ទីក្រុង​បាងកក​​វះកាត់​ដោយ​ផ្ទាល់ នឹង​ទទួល​បាន​ជោគជ័យ ហើយ​កន្លង​មក​គេ​​ផ្ទាល់​ក៏​ធ្លាប់​​បាន​ប្រកាស​លើ​ Page Facebook ផ្លូវ​ការ​របស់​ខ្លួន​ដែរ​ថា នឹង​វិល​មក​ជួប​អ្នក​គាំទ្រ​វិញ​ឆាប់​ៗ ដែល​​នេះ​​អាច​ជា​សារ​មួយ​ជូន​​អ្នក​គាំទ្រ​របស់​​ខ្លួន​ ដើម្បី​​ចង់​បញ្ជាក់​ពីការ​តាំង​ចិត្ត​ខ្ពស់៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី