• 2022-02-08 02:41:47
  • បាល់ទាត់

លោក បែ មករា ក៏​មាន​គម្រោង​​អញ្ជើញ​ក្លឹប​បរទេស​​ចូល​រួម Cambodia Airways Cup 2022 ​ដែរ

  • 2022-02-08 02:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ពាន​រង្វាន់ Cambodia Airways Cup លើក​ទី​២​ដែល​ធ្វើ​ឡើង​ដោយ​ក្លឹប​បាល់​ទាត់​បឹង​កេត​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២ខាង​មុខ​ ដោយ​មាន​សមាសភាព​ក្រុម​ខ្លាំងៗ​​ចំនួន​បួ​ន​ចូលរួម​​ដូចជា​ បឹង​កេត ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង និង​អង្គរថាយហ្គឺរ។

លោក បែ មករា អ្នកចាត់ការ​ទូរទៅ​ក្លឹប​នាគ​ខៀវ​ និង​ជា​តំណាង​​ប្រធានគណៈកម្មការ​​រៀបចំ​ការប្រកួត​

ក្នុង​សន្និសីទ្ធ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​កុម​្ភៈ ឆ្នាំ​២០២២​​ លោក បែ មករា អ្នកចាត់ការ​ទូរទៅ​ក្លឹប​នាគ​ខៀវ​ និង​ជា​តំណាង​​ប្រធានគណៈកម្មការ​​រៀបចំ​ការប្រកួត​មាន​ប្រសាសន៍​ថា ក្លឹប​គ្រោង​អញ្ជើញ​ក្រុម​បរទេស​​មក​ចូល​រួម​ដែរ ប៉ុន្តែ​ដោយសារ​​ស្ថានភាព​កូវីដ​-១៩ ទើប​ក្លឹប​​មិន​អាច​ធ្វើ​ទៅ​បាន​។

លោក បែ មករា បាន​បញ្ជាក់​ថា ៖«ការ​ពិត​ទៅ​គឺ​យើង​ក៏​មាន​គម្រោង​រៀប​ចំ​អញ្ជើញ​ក្រុម​បរទេស​ចូល​រួម​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​បរិបទ​នៃ​កូវីដ ក៏​យើង​មិន​អាច​ធ្វើ​ទៅ​បាន ហើយ​សង្ឃឹម​ថា​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត យើង​នឹង​អាច​ធ្វើ​ឱ្យ​ប្រសើរ​នៅ​ការ​ប្រកួត​នៅ​ក្នុង​ពាន​រង្វាន់​នេះ»។

គួរ​បញ្ជាក់​ថា​ នេះ​ជា​ឆ្នាំ​ទី​២​ហើយដែល​បឹង​កេត​បាន​ធ្វើ​ពាន​ Cambodia Airways Cup។ នៅ​ថ្ងៃ​ទី​១៥ ខែ​កម្ភៈ ឆ្នាំ​២០២២ ក្រុម​ណាហ្គាវើលដ៍​នឹង​ត្រូវ​ប្រកួត​ជាមួយ​ព្រះខ័នរាជ​ស្វាយរៀង ចំណែក​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ​ ឆ្នាំ​២០២១ បឹង​កេត​ត្រូវ​ប្រកួត​ជាមួយ​អង្គរថាយហ្គឺរ។

ចំពោះ​រូប​មន្តនៃ​ការ​ប្រកួតគឺ​ក្រុម​ឈ្នះ​នឹង​​ឡើង​ទៅ​ប៉ះ​ក្រុម​ឈ្នះ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នាថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ខណៈ​ក្រុម​ចាញ​់​នឹង​ត្រូវ​ប៉ះ​ក្រុម​ចាញ់​ដណ្ដើម​លេខ​៣​ នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២២​។

ចំពោះ​កីឡាករ​បរទេស​សម្រាប់​ក្រុម​នីមួយៗគឺ​មាន​បួន​រូប​នៅ​លើ​ទីលាន បីនាក់​បូក​នឹង​អាស៊ីម្នាក់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់