• 2022-02-07 08:49:10
  • បាល់ទាត់

ក្រុម​បាល់ទាត់ Tiffy Army​ សុំ​ពរជ័យ​ និង​អប់រំ​ចិត្ត​តាម​បែប​ពុទ្ធសាសនា​ត្រៀម​បើក​លីគ​

  • 2022-02-07 08:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សមាគម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ​ (Tiffy Army FC)​ និង​ក្រុម​ការងារ​ទាំង​អស់​ព្រឹកមិញ​នេះ​បាន​ទៅ​សុំ​ពរជ័យ ​សូត្រ​មន្ត​ និង​សមាធិ​នៅ​វត្ត​មុន្នីប្រសិទ្ធីវង្ស​ ក្នុង​សង្កាត់​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ។​

ទិដ្ឋភាពពិធីព្រឹកមិញ

លោក​ ខូវ ឆាយ​ អគ្គលេខាធិការ​សមាគម​បាល់ទាត់​ Tiffy Army​ បាន​ឲ្យ​ដឹង​ថា​ ព្រឹកមិញ​នេះ​ប្រធាន​សមាគម​បាន​នាំ​កីឡាករ​ និង​ក្រុម​ការងារ​ទាំង​អស់​ទៅ​វត្ត​មុន្នីរប្រសិទ្ធីវង្ស​ ដើម្បី​សុំ​ពរជ័យ​ក៏​ដូច​ជា​ទទួល​ពុទ្ធឱវាទ​ពី​សម្ដេច​សង្ឃ ម៉ូងរ៉ា​ ជា​ការ​ត្រៀម​បើក​លីគ​កំពូល​រដូវ​កាល​ថ្មី​នេះ។​

ទិដ្ឋភាពពិធីព្រឹកមិញ

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ ក្នុង​វិធី​ព្រឹកមិញ​នេះ​គឺ​មាន​ទាំង​សមាធិ​ និង​ការ​អប់រំ​ចិត្ត​ឲ្យ​ស្ងប់​ ចេះ​គ្រប់គ្រង​អារម្មណ៍​ឲ្យ​បាន​ល្អ​ជា​ពិសេស​នៅ​ពេល​ប្រកួត​ត្រូវលេង​ដោយ​ស្មារតី​ Fair Play​ មិន​មាន​ជា​ការ​ហិង្សា​ជា​ដើម។​ ក្រោម​ការ​ដឹកនាំ​ពី​ប្រធាន​សមាគម​ លោក​ សុផាឆៃ វិរៈភុជុង​ គឺ​តែងតែ​នាំ​ក្រុម​កីឡាករ​អប់រំចិត្ត​ជា​រឿយ​តាម​បែប​ព្រះ​ពុទ្ធសាសនា​ដែល​ផ្ដោត​លើ​ការ​លេង​ឲ្យ​គោរព​គ្នា​ លេង​ដោយការ​យោគយល់​ លេង​ដោយ​មេត្តាធម៌​ និង​ការ​អត់ធ្មត់​ខ្ពស់។​

ទិដ្ឋភាពពិធីព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹកមិញ​នេះ​ក្រុម​ការងារ​ និង​កីឡាករ​នៃ​​សមាគម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ​ (Tiffy Army FC)​ បាន​ទៅ​សុំ​ពរជ័យ​ពី​សម្ដេច​សង្ឃ​ ម៉ូងរ៉ា​ នៅ​វត្ត​មុន្នីប្រសិទ្ធីវង្ស​ ក្នុង​សង្កាត់​ព្រែកព្នៅ​ រាជធានី​ភ្នំពេញ។​ Tiffy Army FC​ នឹង​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ ២០២២​ នៅ​ពេល​ឆាប់​ៗខាង​មុខ​នេះ​ជា​មួយ​ក្រុម​ខ្លាំង​ទាំង​៧ផ្សេង​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី