• 2022-02-03 11:12:06
  • បាល់ទាត់

Laporta នៅ​តែ​ជឿជាក់​ថា​ Dembele ល្អ​ជាង​ Mbappe

  • 2022-02-03 11:12:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona នៅ​តែ​ជឿជាក់​ថា​ ខ្សែ​ប្រយុទ្ធ​ Ousmane Dembele ល្អ​ជាង​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ខណៈ​លោក​ធ្លាប់​និយាយ​បែប​នេះ​រួច​ម្ដង​មក​ហើយ​កាល​ពី​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

លោក​ Laporta បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​៖" ខ្ញុំ​នៅ​តែ​គិត​ថា​ Dembele នៅ​តែ​ល្អ​ជាង​ Mbappe អញ្ចឹង​។ ខ្ញុំ​មិន​ស្ដាយ​ក្រោយ​ ដែល​បាន​និយាយ​ដូច្នេះ​នោះ​ទេ​ ព្រោះ​គេ​បាន​សមត្ថភាព​ទេពកោសល្យ​ដ៏​អស្ចារ្យ​របស់​គេ​មក​យើង​អញ្ចឹង​មែន​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​បាន​ជា​យើង​បាន​ផ្ដល់​កុងត្រា​ថ្មី​ដ៏​ល្អ​សម្រាប់​គេ​ ហើយ​ដោយ​សារ​តែ​គេ​ល្អ​អញ្ចឹង​ដែរ​ បាន​ជា​គេ​ឆ្លើយ​តប​មក​សំណើ​យើង​វិញ​បែប​នេះ​ "។

Dembele នៅ​សល់​កុងត្រា​តែ​៦ខែ​ទៀត​ប៉ុណ្ណោះ​ ខណៈ​គេ​មិន​ព្រម​បន្ត​កុងត្រា​ ដែល​ធ្វើ​ឲ្យ​លោក​ Xavi ក៏​ដូច​ជា​ ប្រធាន​បច្ចេកទេស​កីឡា​ និង​ខាង​ថ្នាក់ដឹកនាំ​ Barca ចង់​ឲ្យ​គេ​ចាក​ចេញ​ពី​ក្លឹបនេះ​​។

Dembele មក​លេង​ឲ្យ​ Barca តាំង​ពី​ឆ្នាំ​២០១៧ ដោយ​ចូល​លេង​បាន​ ១២៩​ប្រកួត​ ស៊ុត​ចូល​ ៣១​គ្រាប់​ រី​ឯ Mbappe មក​លេង​ឲ្យ​ PSG តាំង​ពី​ឆ្នាំ​២០១៨ ដោយ​ចូល​លេង​បាន​ ១៥៦​ប្រកួត​ និង​ស៊ុត​ចូល​ ១៣០​គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់