• 2022-02-03 03:29:35
  • បាល់ទាត់

ប្រធាន​ក្លឹប​បឹង​កេត​ទម្លាយ​តម្លៃ​​វះ​កាត់​របស់ វឌ្ឍនាកា និង​មូលហេតុ​យក​គ្រូ​ពេទ្យ​ពី​ថៃ​

  • 2022-02-03 03:29:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស្រី ពុធ​​ ធីតា​ ប្រធាន​ក្លឹប​បឹង​កេត​បង្ហើប​ការ​ចំណាយ​​វះ​កាត់​របួស​សរសៃ​ជង្គង់ (​ ACL ) របស់​ ចាន់ វឌ្ឍនាកា ​និង​មូលហេតុ​ជ្រើស​រើស​យក​ក្រុម​គ្រូពេទ្យ​ជំនាញ​មក​ពី​ថៃ​។

​តាម​​ការ​ឲ្យ​ដឹង​ពី​លោក​ស្រី​​​បាន​ប្រាប់​មក​កាន់ Sabay ថា ថ្លៃ​វះ​កាត់​នេះ​គឺ​ក្រុម​គ្រូ​ពេទ្យ​​​របស់​ថៃ​​កំណត់​​​២​ម៉ឺន​ដុល្លារ។ ​គ្រូ​ពេទ្យ​ដែល​មក​វះ​កាត់​ វឌ្ឍនាកា នេះ​គឺ​មក​ពី​មន្ទីរពេទ្យ​ Bangkok Hospital ។ ​មូលហេតុ​ដែល​​ក្លឹប​សម្រេច​យក​​គ្រូ​​ពេទ្យ​ជំនាញ​មក​វះ​កាត់​​ ដោយសារ​ចង់​ឲ្យ​​ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ជា​សះស្បើយ​បាន​លឿន​ ព្រោះ​កន្លង​មក​ក្លឹប​​​ធ្លាប់​វះ​កាត់​កីឡាករ​មួយ​ចំនួន​ក្នុង​ស្រុក​ខ្មែរ​រួច​ហើយ គឺ​​ហាក់​មាន​​រយៈ​ពេល​ជា​សះស្បើយ​យូរ​ បើ​ទោះ​ការ​ចំណាយ​​​​​តិច​ជាង​ចំនួន​ខាង​លើ​ឆ្ងាយ​យ៉ាង​ណា​​ក៏​ដោយ​។ ​​ជា​មធ្យម​ការ​វះកាត់​កីឡាករ​បើធ្វើ​ក្នុង​​ស្រុក​ខ្ទង់​ត្រឹម​៣​ពាន់​ដុល្លារ​អី​រួចរាល់​ហើយ​​។

​រំលឹក​ថា របួស​របស់​ វឌ្ឍនាកា ​គឺ​​បាន​កើត​ឡើង​អំឡុង​ប្រកួត​មិត្ត​ភាព​បើក​រដូវ​កាល​ទល់​ក្រុម​វិសាខា កាល​ពី​ពេល​ថ្មី​ៗ​​នេះ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី