• 2022-02-02 07:21:18
  • បាល់ទាត់

រឿង​ដ៏​គួរ​ឲ្យ​ហួស​ចិត្ត! កូឡុំប៊ី រក​មិន​បាន​១​គ្រាប់ ៧​ប្រកួត​​ជាប់​គ្នា​នៅ​​ជម្រុះ World Cup

  • 2022-02-02 07:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ចំណោម ៧ ប្រកួត​ជាប់​ៗ​គ្នា​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី រក​មិន​បាន​​មួយ​គ្រាប់​ឡើយ ហើយ​ពួក​គេ​នៅ​ពេល​នេះ​សល់​២​ប្រកួត​ក្នុង​ដៃ ​ធ្វើ​​ឲ្យ​ការ​បង្ហាញ​ខ្លួន​នៅ World Cup ​នៅ​​កាតា​ឆ្នាំ​នេះ​នឹង​អាច​បាត់​បង់​។

គ្រប់​គ្នា​ពិត​ជា​បាន​ដឹង​​ហើយ​ថា ប្រទេស​កូឡុំប៊ី ជា​ជើង​ខ្លាំង​មួយ​ក្នុង​តំបន់​ឡា​ទីន ហើយ​ពួក​គេ​មិន​ងាយ​មាន​ប្រទេស​ណា​អាច​យក​ឈ្នះ​ដោយ​ងាយ​ស្រួល​ឡើយ។ ប៉ុន្តែ​បើ​ក្រឡេក​មក​មើល​លទ្ធផល​នៅ​ពេល​នេះ​វិញ ពិត​ជា​គួរឲ្យ​ហួស​ចិត្ត​មែន​ទែន ៧ ប្រកួត​មក​ហើយ​ ដែល​មិន​អាច​រក​បាន​មួយ​គ្រាប់។ ​​ខណៈ​ពេល​នេះ​ពិន្ទុ​របស់​របស់​ប្រទេស​ដាច់​ពី​ក្រុម​លេខ​៥ ក្នុង​តារាង​៤ ពិន្ទុ ស្រប​ពេល​ការ​ប្រកួត​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​គឺ​ត្រូវ​លេង​ទល់​​ក្រុម​ជម្រើស​ជាតិ​ បូលីវី និង​ប្រទេស​វេណេហ្ស៊ុយអេឡា។

៧​ប្រកួត​របស់​កូឡុំប៊ី​នៅ​ជម្រុះ​ World Cup គឺ​៖

  • អ៊ុយរុយហ្គាយ​ ០-០ កូឡុំប៊ី

  • កូឡុំប៊ី ០-០ ប្រេស៊ីល​

  • កូឡុំប៊ី ០-០ អេក្វាឌ័រ

  • ប្រេស៊ីល​ ១​-០ កូឡុំប៊ី​

  • កូឡុំប៊ី ០-០ ប៉ារ៉ាហ្គាយ

  • កូឡុំប៊ី​ ០-១​ ​ប៉េរូ​

  • អាហ្សង់ទីន​ ១-០ កូឡុំប៊ី

ប្រភព៖ Football Channel ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់