• 2022-01-31 11:05:49
  • បាល់ទាត់

Van De Beek កំពុង​តែ​ទៅ​ពិនិត្យ​សុខភាព​នៅ​ឯ​ Everton ហើយ​

  • 2022-01-31 11:05:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Everton ជិត​យក​បាន​ខ្សែ​បម្រើ​ Donny van de Beek ពី​ក្លឹប​ Manchester United មែនទែន​ហើយ​ ដោយ​នៅ​ខណៈ​នេះ​កំពុង​តែ​ទៅ​ពិនិត្យ​សុខភាព​ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports ។

បើតាម​ប្រភព​ខាង​លើ​ Van De Beek នឹង​ទៅ​ Everton ដើម្បី​បាន​ម៉ោង​លេង​ច្រើន​ ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវកាល​ឆ្នាំ​២០២១​/២២នេះ​ ដោយ​មិន​មាន​លក្ខខ័ណ្ឌ​ទិញ​យក​នោះ​ទេ​។

ដំបូង​ឡើយ​ Crystal Palace និង Valencia ជា​ក្លឹប​ទាក់ទង​ចែចូវ​មក​ Van De Beek មុន​ ឯ​ Everton ជា​អ្នក​ទាក់ទង​ក្រោយ​គេ​ តែ​កីឡាករ​នេះ​ជ្រើស​រើស​យក​ Everton ដោយ​សារ​តែ​ក្លឹប​នេះ​នឹង​មាន​លោក​ Frank Lampard នឹង​មក​ដឹក​នាំ​ក្លឹប​នេះ​។

Van De Beek មក​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​២០២០មក​ ដោយ​ចូល​លេង​បាន​ ៥០​ប្រកួត​ហើយត​ និង​រក​បាន​ ២គ្រាប់​៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់