• 2022-01-27 02:51:14
  • បាល់ទាត់

​​មក​ដឹង​​ស្ថាន​ភាព​របួស​​របស់ ចាន់ វឌ្ឍនាកា ​ក្រោយ​ការ​ថត​ម្សិលមិញ​

  • 2022-01-27 02:51:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ខ្សែ​ប្រយុទ្ធ​របស់​បឹង​កេត ចាន់ វឌ្ឍនាកា​ ​​បាន​របួស​ប្ដូរ​ចេញ​ភ្លាម​ៗ​ក្រោយ​ប៉ះ​ទង្គិច​គ្នា​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​បើក​រដូវ​កាល​ទល់​ក្រុម វិសាខា កាល​ពី​ម្សិល​មិញ​នេះ​។

រូប​បឹង​កេត​

​បើ​តាម​លោក​​ស្រី ពុធ ធីតា ប្រធាន​ក្លឹប​បឹង​កេត​បាន​ឲ្យ​ដឹ​ង​ថា ​ស្ថាន​ភាព​របួស​របស់ វឌ្ឍនាកា មិន​ទាន់​ច្បាស់​នៅ​ឡើយ ដោយ​ម្សិលមិញ​នេះ​បាន​ចូល​ថត​​ពីរ​​ដង​រួច​ហើយ ​ដោយ​លើក​ទី​១​បង្ហាញ​ថា ដាច់​សរសៃ ACL និង​លើក​ទី​២​​ធ្វើ​ IMI ​បង្ហាញ​ថា ត្រឹម​ដក់​ទឹក​ប៉ុណ្ណោះ។ យ៉ាង​ណា​ទាក់​ទង​​​ជុំ​វិញ​​ស្ថានភាព​របួស​នេះ​​លោក​ស្រី​ប្រធាន​​ចង់​ដឹង​ឲ្យ​ច្បាស់​ទើប​ត្រូវ​យក​ទៅ​ថត​​នៅ​ទីតាំង​មួយ​កន្លែង​ផ្សេង​​ទៀត​​នៅ​ព្រឹក​នេះ​។

​​លោក​ស្រី​បន្ថែម​ថា ប្រសិន​បើ​ថត​ឃើញ​ថា ដាច់​នៅ​ព្រឹក​នេះ​ ​ដាច់​ខាត​ត្រូវ​តែ​វះកាត់​​។ ​សម្រាប់​របួស​សរសៃ ACL គ្រប់​គ្នា​បាន​ដឹង​​ហើយ​ថា វា​អាច​ប៉ះ​ពាល់​ដល់​​​​កីឡាករ​​ដោយ​ធ្លាក់​ទម្រង់​លេង​​ជា​ដើម​ ​ដោយ​សារ​ត្រូវ​ការ​សម្រាក​យូរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី