• 2022-01-26 13:13:25
  • បាល់ទាត់

Aubameyang អត់​មាន​ឈ្មោះ​ទៅ​ហ្វឹកហាត់​ជា​មួយ​ Arsenal នៅ​ឯ​ឌូបៃ​នោះ​ទេ​

  • 2022-01-26 13:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Pierre Emerick-Aubameyang មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុម​ Arsenal របស់​ខ្លួន​ នៅ​ឯ​​ទី​ក្រុង​ឌូបៃ នៅ​ទីលាន​ហ្វឹកហាត់​សម្រាប់​ពាក់​កណ្ដាល​រដូវកាល​នោះ​ទេ​។

បើ​តាម​ The Telegraph ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​ខាង​ Arsenal ឲ្យ​ហ្វឹកហាត់​ខ្លួន​ឯង​ ខណៈ​ឯ​ Jack Wilshere ដែល​ជា​អតីត​កីឡាករ​របស់​ Arsenal សោះ​បែរ​ទៅ​អាច​ចូល​រួម​ហ្វឹកហាត់​នៅ​ឯ​ឌូបៃ​នោះ​បាន​ទៅ​វិញ​។

កីឡាករ​រូប​នេះ​ ត្រូវ​បាន​រង​ពិន័យ​ពី​ក្លឹប​របស់​ខ្លួន​បន្ត​បន្ទាប់​រហូត​មក​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០២១កន្លង​ទៅ​ ក្រោយ​ដក​សិទ្ធិ​ពី​ប្រធាន​ក្រុម​ ដោយ​តែ​មាន​បញ្ហា​ខុស​វិន័យ​របស់​ក្លឹប​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ Aubameyang ធ្លាប់​ត្រូវ​បាន​ក្លឹប​ Al-Nassr នៅ​ឯ​អារ៉ាប៊ីសាអ៊ូឌីត​ទាក់ទង​ចង់បាន ហើយ​ Arsenal ក៏​មាន​ចេតនា​លក់​ទៅ​ឲ្យ​ផុត​ផង​ដែរ​នៅ​ខែ​នេះ​ តែ​ខ្សែប្រយុទ្ធ​រូប​នេះ​មិន​ចាប់​អារម្មណ៍​ទៅ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់