• 2022-01-26 11:49:29
  • បាល់ទាត់

Mbappe ក៏​យល់​ថា​ Hakimi ជា​ ខ្សែ​ការពារ​ស្ដាំ​ ឆ្នើម​បំផុត​លើ​លោក​នេះ​ដែរ​

  • 2022-01-26 11:49:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Kylian Mbappe បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ Twiiter របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​សរសេរ​ថា​ ខ្សែការពារ​ Achraf Hakimi ជា​ខ្សែការពារ​ស្ដាំ​ឆ្នើម​ជាង​គេ​នៅ​លើ​លោក​។

ការ​សរសេរ​បែប​នេះ​ ក្រោយ​ខ្សែការពារ​ខាង​លើ​នេះ​បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក​របស់​ខ្លួន​ឲ្យ​ឈ្នះ​នឹង​ក្រុម​ជម្រើស​ម៉ាឡាវី​ ក្នុង​ប្រកួត​ AFCON នូវ​លទ្ធផល​ ២-១។

នៅ​ខណៈ​ដែរ​ពេល​ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក​ និង​ក្រុម​ជម្រើសជាតិ​ម៉ាឡាវី​ កំពុង​ប្រទាញប្រទង់​គ្នា​នូវ​លទ្ធផល​ ១-១ Hakimi នេះ​ហើយ​ជា​អ្នក​ស៊ុត​បញ្ចូល​មួយ​បន្ថែម​នៅ​នាទី​ទី​៧០ ដែល​ធ្វើ​ឲ្យ​ម៉ារ៉ុក​ឈ្នះ​ប្រកួត​នេះ​។

ក្រោយ​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​បែប​នេះ​ លោក​ Vahid Hailhodzic គ្រូ​ជម្រើសជាតិ​ម៉ារ៉ុក​ក៏​បាន​សរសើរ​ Hakimi មិន​ខុស​ពី​ Mbbape ប៉ុន្មាន​ដែរ​ ដោយ​ថា​គេ​ជា​កំពូល​ខ្សែការពារ​ឆ្នើម​បំផុត​លើ​លោក​។

Hakimi ជា​មិត្ត​រួម​ក្រុម​របស់​ Mbappe នៅ​ PSG ដែល​ទើប​នឹង​មក​ចូល​រួម​នៅ​រដូវកាល​ឆ្នាំ​២០២១/២២នេះ​ ដោយ​បាន​ចូល​លេង​ឲ្យ​ក្លឹប​នេះ​បាន​ ២៥ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៣គ្រាប់​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម