• 2022-01-26 11:24:59
  • បាល់ទាត់

គ្រូ​ជម្រើស​ជាតិ​ម៉ារ៉ុក​ថា​ Hakimi និង​ Trent ជា​កំពូល​ខ្សែការពារ​ឆ្នើម​ជាង​គេ​លើ​លោក​

  • 2022-01-26 11:24:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Vahid Hailhodzic គ្រូ​របស់​ជម្រើស​ជាតិ​ម៉ារ៉ុក​បាន​និយាយ​ទៅ​កាន់​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែការពារ​ Achraf Hakimi និង​ ខ្សែការពារ​ Trent Alexander-Arnold ជា​កំពូល​ខ្សែការពារ​ឆ្នើម​ជាង​គេ​នៅ​លើ​លោក​។

លោក​ Vahid បាន​និយាយ​ថា​៖" អ្នក​អាច​មើល​ឃើញ​បាន​ Hakimi នេះ​ជា​មនុស្ស​ម្នាក់​ស្ថិត​ចំណោម​មនុស្ស​ដែល​ទេពកោសល្យ​ខ្ពស់​បំផុត​។ គេ​នេះ​ក៏​ជា​កីឡាករ​​ម្នាក់​ ក្នុង​ចំណោម​កីឡាករ​ឆ្នើម​បំផុត​ ក្នុង​តួនាទី​របស់​គេ​ "។

លោក​បានបន្ត​ថា​៖" Hakimi និង​ Trent Alexander-Arnold នេះ​ហើយ​ជា​កំពូល​ខ្សែការពារ​ដ៏​ឆ្នើម​បំផុត​នៅ​លើ​លោក​នេះ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​ជម្រើសជាតិ​ម៉ារ៉ុក​ ឈ្នះ​ក្រុម​ជម្រើសជាតិ​ម៉ាឡាវី​ ២-១ ក្នុង​ប្រកួត​ AFCON ក្នុង​ថ្ងៃ​នេះ​ ដោយ​ក្នុង​នោះ​ក៏​មាន​ Hakimi ចូល​រួម​ចំណែក​ ១គ្រាប់​ផង​ដែរ​ ដែល​ជា​ហេតុ​នាំ​គ្រូ​របស់​ខ្លួន​សរសេរ​បែប​នេះ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់