• 2022-01-26 02:45:21
  • បាល់ទាត់

​មក​ដឹង​ការ​ខាត​បង់​​ប្រាក់​របស់​ក្លឹប​ទាំង​២០​នៅ EPL ​​ដោយ​សារ​ការ​លក់​សំបុត្រ​មិន​ចេញ​

  • 2022-01-26 02:45:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តាម​ការ​​ស្រាវជ្រាវ​បង្ហាញ​​ថា ក្លឹប​មាន់​ខ្នាយ​មាស Tottenham Hotspur ជា​ក្រុម​ដែល​បាន​ខាត​បង់​​ទឹក​ប្រាក់​ច្រើន​ជាង​គេ​ ដែល​អាច​លើស​ ១៦៥ ០០០ ផោន​ក្នុង​១​ប្រកួត​ដែល​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​​ដោយ​សារ​ការ​លក់​សំបុត្រ​មិន​ចេញ​ ក្នុង​​ English Premier League រដូវ​កាល​នេះ​។

​តាម​ការ​កត់សំគាល់​គេ​បាន​ដឹង​ថា Tottenham ​​​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​​ជា​មធ្យម​គឺ​មាន​​ចំនួន ៥០០០ កៅ​អី​ដែល​គ្មាន​មនុស្ស​អង្គុយ​មើល​ការ​ប្រកួត​។ ​ចំណែក​ក្លឹប​បន្ទាប់​គឺ ​តោ​ខៀវ Chelsea ​​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​មធ្យម​​មាន​កៅ​អី​ទទេ​​ប្រមាណ​ ៣០០០ កៅអី ​​ហើយ​គិត​ជា​ប្រាក់​ពួក​គេ​ខាត​បង់​​​ខ្ទង់​ ១៥៥,០០០ ផោន​​ក្នុង​មួយ​ប្រកួត​។

​ខាង​ក្រោម​ជា​លេខ​រៀង​នៃ​ការ​ខាត​​បង់​ប្រាក់​របស់​ក្លឹប​ទាំង​២០ ​ ១-​ Tottenham ​ខាត ១៦៥,៦៨០ ផោន​ក្នុង​មួយ​ប្រកួត​​

២-​​​ Chelsea ខាត ១៥៤,២៥៤ ផោន​ក្នុង​មួយ​ប្រកួត​

៣-​Southampton ខាត ១០៨,៤១៦ ផោន​ក្នុង​មួយ​ប្រកួត

៤-​ Burnley ខាត​ ១០១,៧៩០ ផោន​ក្នុង​មួយ​ប្រកួត

៥-​ Manchester City ខាត​ ៨៦,២៧៥ ផោន​ក្នុង​មួយ​ប្រកួត

៦-​ Crystal Palace ខាត​ ៦៦,២៧២​ ផោន​ក្នុង​មួយ​ប្រកួត

៧. Watford ខាត​ ៦០,១៦៥ ផោន​ក្នុង​មួយ​ប្រកួត

៨-​ Leeds United ​ខាត​ ៤០,១០០ ផោន​ក្នុង​មួយ​ប្រកួត​

៩-​ West Ham United ខាត​ ៣៩,៩៥០ ផោន​ក្នុង​មួយ​ប្រកួត

១០​- Newcastle United ខាត​ ៣៨,៨៥៣ ផោន​ក្នុង​មួយ​ប្រកួត

១១- Wolves ខាត ៣៧,១១០ ផោន​ក្នុង​មួយ​ប្រកួត

១២-​ Manchester United ​ខាត​​ ៣៥,៤០២ ផោន​ក្នុង​មួយ​ប្រកួត

១៣​. Brighton ខាត​ ៣០,០៦០ ផោន​ក្នុង​មួយ​ប្រកួត

១៤-​ Arsenal ខាត ២៧,៣២៦ ផោន​ក្នុង​មួយ​ប្រកួត

១៥- Aston Villa ​ខាត ២១,៩៩៦ ផោន​ក្នុង​មួយ​ប្រកួត

១៦- Everton ខាត ១៦,៣២០ ផោន​ក្នុង​មួយ​ប្រកួត

១៧- Liverpool ខាត ១,៣៩៤៩ ផោន​ក្នុង​មួយ​ប្រកួត

១៨- Brentford ខាត ១,៣៦៥០ ផោន​ក្នុង​មួយ​ប្រកួត

១៩- Norwich City ខាត ៩,៣៩០ ផោន​ក្នុង​មួយ​ប្រកួត

២០​- Leicester City ខាត​ ៦,៥២៦ ផោន​ក្នុង​មួយ​ប្រកួត

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់