- 2022-01-25 12:41:04
- បាល់ទាត់
Messi បាយល្ងាចជាមួយ Xavi និងអតីតមិត្តរួមក្រុម Barca កាលពីយប់មិញ នៅអេស្ប៉ាញ
- 2022-01-25 12:41:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Messi បាយល្ងាចជាមួយ Xavi និងអតីតមិត្តរួមក្រុម Barca កាលពីយប់មិញ នៅអេស្ប៉ាញ
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Lionel Messi ត្រូវបានគេប្រទះឃើញត្រលប់ទៅកាន់ទីក្រុង Barcelona ប្រទេសអេស្ប៉ាញកាលពីយប់មិញ ដោយបានបាយល្ងាចជាមួយ លោក Xavi គ្រូបង្គោល Barca និងអតីតមិត្តរួមក្រុមនេះគឺ ខ្សែបម្រើ Sergio Busquets និងខ្សែការពារ Jordi Alba កាលពីយប់មិញ។
បើតាម The Sun ការជួបជុំគ្នាបែបនេះបានធ្វើឲ្យអ្នកគាំទ្រ និងសារព័ត៌មាននៅក្នុងស្រុកជាច្រើនភ្ញាក់ផ្អើលជាខ្លាំង ដោយថា ពួកគេនិយាយពីរឿងយក Messi ត្រលប់មកវិញ។ ប៉ុន្តែតាមពិតទៅ Messi ធ្វើដំណើរពី Paris មក Barcelona នេះគឺដើម្បីធ្វើការអបអរថ្ងៃបុណ្យកំណើតអាយុ ៤២ឆ្នាំរបស់ Xavi ប៉ុណ្ណោះជាមួយអតីតមិត្តរួមក្រុមទាំងពីរខាងលើ ក៏ដូចជាប្រពន្ធរបស់ពួកគេផងដែរ។
ខ្សែប្រយុទ្ធ PSG រូបនេះក៏ត្រូវបានគេថតជាប់នូវសកម្មភាពស៊ីញេអាវឲ្យអ្នកគាំទ្រ ដែលខំចាំជាយូរនៅក្រៅកន្លែងដែលពួកគេបានជប់លាងនោះផងដែរ។
យ៉ាងណា Messi មិនបានឆ្លើយឆ្លងទៅកាន់អ្នកកាសែតដែលរង់ចាំសួរនាំគេទេ ក្រោយពេលចាកចេញពីកម្មវិធីខាងលើនោះទេ។
Messi នឹងមិនបានចូលរួមជួយក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួន តទល់នឹងក្រុមជម្រើសជាតិឈីលី និងកូឡុំប៊ីខាងមុខនោះទេ ដោយសារតែទើបតែជាពីកូវីដ-១៩៕