• 2022-01-25 11:41:10
  • បាល់ទាត់

អតីត​អ្នកចាត់ការ​ Liverpool រូប​នេះ​ នឹង​ក្លាយ​ជា​ អ្នកចាត់ការ​ថ្មី​របស់​ Watford

  • 2022-01-25 11:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Roy Hodgson នឹង​ត្រូវ​បាន​តែង​តាំង​ឲ្យ​ក្លាយ​ជា​ អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ Watford នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ BBC ។

ការ​តែង​តាំង​នេះ​ធ្វើ​ឡើង​ក្រោយ​ Watford បាន​បញ្ចប់​តំណែង លោក​ Claudio Ranieri​ នៅ​ក្នុង​ថ្ងៃ​នេះ​ដែល​បាន​មក​ធ្វើ​ជា​អ្នកចាត់ការ​ដឹកនាំ​ក្លឹប​នេះ​ជិត​បាន​ ៤ខែ​ប៉ុណ្ណោះ​។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail លោក​ Roy បាន​ព្រមព្រៀង​ចុះ​កុងត្រា​ជា​មួយ​ Watford ក្នុង​តំណែង​ជា​អ្នក​ចាត់​​ការ​នេះ​ ៦ខែ​។

គួរ​បញ្ជាក់​ផង​ដែរ​ អ្នកចាត់ការ​វ័យ​៧៤ឆ្នាំ​រូប​នេះ​ មាន​បទពិសោធន៍​ដឹក​នាំ​ក្លឹប​ ៤៦ឆ្នាំ​មក​ហើយ​ តាំង​ពី​ឆ្នាំ​១៩៧៦មក​ ដោយ​ធ្លាប់​ដឹក​នាំ​ក្លឹប​ Liverpool ក្លឹប Crystal Palace ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ ក្រុម​ជម្រើស​ជាតិ​ស្វីស​ ក្រុម​ជម្រើស​ជាតិ​អារ៉ាប់រួម​ជា​ដើម​។

នៅខណៈ​នេះ​ Watford ឈរ​នៅ​លើលេខរៀងទី១៩ ក្នុង​ប្រកួត​ Premier League ដោយ​មាន​ ១៤ពិន្ទុ​ប៉ុណ្ណោះ៕

ប្រភព៖ BBC | Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់