- 2022-01-22 08:11:34
- បាល់ទាត់
មានន័យណាស់! ពានរង្វាន់ U-18 ស្រុកល្វាឯមបណ្ដុះក្មេងៗឲ្យស្រឡាញ់កីឡា និងសាមគ្គីភាព
- 2022-01-22 08:11:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានន័យណាស់! ពានរង្វាន់ U-18 ស្រុកល្វាឯមបណ្ដុះក្មេងៗឲ្យស្រឡាញ់កីឡា និងសាមគ្គីភាព
ចន្លោះមិនឃើញ
លោក កន សុខកាយ អភិបាលស្រុកល្វាឯម ថាពានរង្វាន់ U-18 ដែលមានបណ្ដាសាលាជាច្រើនចូលរួមលេង និងបិទបញ្ចប់ម្សិលមិញនេះ គឺមានអត្ថន័យបណ្ដុះគំនិតក្មេងៗឲ្យចេះស្រឡាញ់វិស័យកីឡា និងធ្វើឲ្យពួកគេចេះសាមគ្គីគ្នាដើម្បីធ្វើកិច្ចការរួម។
ថ្លែងក្នុងពិធីបិទការប្រកួតម្សិលមិញនេះលោក កន សុខកាយ បានឲ្យដឹងថា ពានរង្វាន់ U-18 គឺគោលបំណងធំចង់ប្រមូលក្មេងៗយុវជននានាជាពិសេសតាមសាលារៀនផ្សេងឲ្យស្រឡាញ់ចូលចិត្តវិស័យកីឡា ចូលរួមលេងកីឡាដើម្បីសុខភាពល្អ។ មួយវិញទៀតក៏ជាការបង្ហាត់បង្រៀនដល់យុវជនឲ្យចេះរួមសាមគ្គីគ្នាក្នុងការធ្វើកិច្ចការជាក្រុមជាដើម ជៀសវាងពួកគេចំណាយពេលទៅធ្វើរឿងអត់ប្រយោជន៍ និងប៉ះពាល់ដល់សង្គមដូចជាសេពគ្រឿងញៀន ឬធ្វើអំពើអបាយមុខជាដើម។
អភិបាលស្រុកល្វាឯមរូបនេះបន្តទៀតថា ក្នុងនាមជាថ្នាក់ដឹកនាំស្រុកមួយរូបពិតជាមានចិត្តសប្បាយរីករាយជាខ្លាំងនៅពេលមហាជនក៏ដូចជាប្រជាជនផ្ទាល់នៅទីនោះមានការគាំទ្រដូចជាមកចូលរួមទស្សនា និងលើកទឹកចិត្តដល់ក្រុមកីឡាករ កីឡាការិនីបែបនេះ។ ដើម្បីជាការជំរុញ និងបំផុសបន្ថែមលើវិស័យកីឡាក្នុងស្រុកល្វាឯម លោកនឹងរៀបចំពានរង្វាន់មហាជនមួយឲ្យធំជាងនេះទៅទៀត ដែលអនុញ្ញាតឲ្យគ្រប់វ័យមានឱកាសបានប្រកួតកម្សាន្តលេង និងជាការស្វែងរកធនធានខ្លាំងៗបន្ថែមទៀតសម្រាប់ក្រុមល្វាឯមនេះ។
បញ្ជាក់ដែរថា ពានរង្វាន់បាល់ទាត់ U-18 នៅស្រុកល្វាឯមនេះគឺចាប់ប្រកួតតាំងពីដើមឆ្នាំ២០២១ មកម្ល៉េះទើបតែបិទបញ្ចប់ម្សិលមិញនេះទេនៅវិទ្យាល័យ ហ៊ុនសែនទឺកឃ្លាំង។ ក្នុងនោះផ្នែកបុរស លេខ១ បានលើក្រុមបាល់ទាត់ល្ខោនខោល វត្តស្វាយអណ្ដែត លេខ២ បានលើក្រុមបាល់ទាត់ យុវជនសម្រេចក្ដីស្រមៃ លេខ៣ បានលើក្រុម យុវជនរ៉េតហ្វាយអើ។ ចំណែកផ្នែកនារី លេខ១ បានលើក្រុមនារី វិទ្យាល័យ ហ៊ុនសែនពោធ៍រៀង លេខ២ បានលើក្រុមនារី វិទ្យាល័យ ហ៊ុនសែនទឹកឃ្លាំង លេខ៣ បានលើក្រុមនារី អនុវិទ្យាល័យ ហ៊ុនសែនភូមិធំ៕