• 2022-01-21 12:18:02
  • បាល់ទាត់

Martinez បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Aston Villa រហូត​ឆ្នាំ​ ២០២៧

  • 2022-01-21 12:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ Emiliano Martínez បាន​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ក្លឹប​ Aston Villa រហូត​ដល់​ឆ្នាំ​២០២៧ នៅ​ក្នុង​ថ្ងៃ​នេះ​។

អ្នកចាំទី​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​បាន​មក​លេង​ឲ្យ​ Aston Villa តាំង​ពី​រដូវកាល​ឆ្នាំ​២០២០/២១​ រហូត​មក​ ដោយ​ធ្លាប់​ចូល​រួម​បាន​ ៥៧​ប្រកួត​ និង​រក​ Clean Sheets បាន​ ២០​ដង​។

នៅ​ក្នុង​អាជីព​បាល់ទាត់​ក្រុម​ឈុត​ធំ​ Martinez ធ្លាប់​ជា​អ្នកចាំ​ទី​របស់​ក្លឹប​ Arsenal មុន​ផ្លាស់​មក​កាន់​ Aston Villa នេះ​ដោយ​ត្រូវ​បាន​ក្លឹប​មួយ​ចំនួន​ខ្ចីជើង​ផង​ដែរ​ដូច​ជា​ ក្លឹប​ Oxford United, Sheffield Wednesday, Rotherham United​, Wolves, Getafe និង​ Reading ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម