- 2022-01-21 03:59:17
- បាល់ទាត់
E-Sports កម្ពុជា បើនៅវៀតណាមធ្វើមិនបានល្អ អាចមិនមាននៅស៊ីហ្គេម២០២៣
- 2022-01-21 03:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
E-Sports កម្ពុជា បើនៅវៀតណាមធ្វើមិនបានល្អ អាចមិនមាននៅស៊ីហ្គេម២០២៣
ចន្លោះមិនឃើញ
ជាការតាំងចិត្តមួយរបស់សហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា គឺការប្រកួតកីឡា E-Sports នៅប្រទេសវៀតណាមខាងមុខនេះនឹងត្រូវធ្វើឱ្យបានល្អ តែបើមិនបានល្អទេ នោះនៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះវិញ អាចនឹងមិនមានប្រភេទកីឡានេះទេ។
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធកីឡាករអេឡិចត្រូនិកកម្ពុជា បាននិយាយថា៖ សម្រាប់ការត្រៀមស៊ីហ្គេម ឆ្នាំ២០២២នេះ ខ្ញុំមិនចង់និយាយអំពីថាតើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា មានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីក្រាហ្វិចកើនឡើងពីចន្លោះស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ ថាតើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ខ្ញុំនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ E-Sports នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏អត់មានន័យអ្វីដែរ។
រំលឹកថាសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ចំពោះក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវមួយចំនួន។ ដោយឡែកកម្ពុជា មាន២ក្រុមរួចជាស្រេចហើយសម្រាប់ទៅស៊ីហ្គេមនៅវៀតណាមសម្រាប់វិញ្ញាសារ Pubg គឺក្រុមAPG Esports និង Orange Esports ដែលជាក្រុម២ដំបូងគេ ជាប់ទៅដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម ក្រោយឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍មុនស៊ីហ្គេម (Pre-SEAGAMES) នៅដើមឆ្នាំនេះ៕