• 2022-01-21 03:00:01
  • បាល់ទាត់

ទីបំផុត Hazard បំបែក​ពង​មាន់​រក​បាន​គ្រាប់​ដំបូង​ក្នុង​រដូវ​កាល​នេះ​ហើយ

  • 2022-01-21 03:00:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard បាន​ជួយ​សង្គ្រោះ​ Real Madrid នៅ​ម៉ោង​បន្ថែម​ឈ្នះ​លើ​ Elche បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពាន Copa de Rey។

ការ​ប្រកួត​ដ៏​តានតឹង​រវាង Real និង Elche បាន​បញ្ចប់​៩០​នាទី​ត្រឹម​លទ្ធផល ០-០ ប៉ុណ្ណោះ។ ដូច្នេះ​ការ​ប្រកួត​​ត្រូវ​លេង​​បន្ថែម​១៥​នាទី​ពីរ​ដង។ ខ្សែ​ការពារ Marceloa ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​នាទី​១០២ ធ្វើ​ឲ្យ​ Madrid លេង​មាន​គ្នា​តែ​១០​នាក់​ប៉ុណ្ណោះ។

មួយ​នាទី​បន្ទាប់ Elche ធ្វើ​បាន​គ្រាប់​នាំ​មុខ​ទាត់​បញ្ចូល​​ទី​ដោយ​កីឡាករ Verdu។ យ៉ាណាមិញ នាទី​១០៨ Isco ក៏​បំប៉ោង​សំណាង​ទី​រក​​​គ្រាប់​បាន​ស្មើ​វិញ​ឲ្យ Madrid។ Hazard ដែល​ប្ដូរ​ចូល​ក្នុង​ម៉ោង​បន្ថែម រក​បាន​គ្រាប់​ទី​ពីរ​ឲ្យ Real ហើយ​ក៏​ជា​គ្រាប់​ដំបូង​របស់​គេ​ក្នុង​រដូវ​កាល​នេះ​ដែរ​​​គិត​គ្រប់​កម្មវិធី៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម