- 2022-01-21 01:58:09
- បាល់ទាត់
មិនគួរឲ្យជឿ! ក្រុមការពារតំណែងជើងឯកអាល់ហ្សេរីធ្លាក់ត្រឹមវគ្គក្នុងពូល
- 2022-01-21 01:58:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ! ក្រុមការពារតំណែងជើងឯកអាល់ហ្សេរីធ្លាក់ត្រឹមវគ្គក្នុងពូល
ចន្លោះមិនឃើញ
ក្រុមការពារតំណែងជើងឯកជម្រើសជាតិអាល់ហ្សេរីបានធ្លាក់ចេញពីពាន Africa Cup of Nations ហើយ ក្រោយប្រកួតចាញ់កូឌីវ័រនៅណាត់ចុងក្រោយ ៣-១។
ជារឿងភ្ញាក់ផ្អើលមិនគួរឲ្យជឿ កូឌីវ័របានបើកការនាំមុខមុនដល់ទៅ៣គ្រាប់ជាប់គ្នា ធ្វើបានដោយកីឡាករ Franke Kessie, Ibrahim Sangare និង Nicolas Pepe របស់ Arsenal។ អាល់ហ្សេរី បានតដៃរកបានមួយគ្រាប់វិញ សម្រេចទីដោយកីឡាករ Sofiane Bendebka។
បរាជ័យ ៣-១ នេះបានធ្វើឲ្យអាល់ហ្សេរីស្ថិតនៅបាតតារាងក្នុងពូល E មានតែ១ពិន្ទុគត់។ ចំណែកឯកូឌីវ័រឈរនៅលេខមួយក្នុងពូល បានឡើងទៅវគ្គ១៦ក្រុមចុងក្រោយជាមួយអេក្វាទ័រហ្គីណេ៕