• 2022-01-20 06:53:33
  • បាល់ទាត់

មិន​ធម្មតា Angkor Tiger ​ប្រកាស​កីឡាករ​ថ្មី​ហាត់​នៅ​​យុវជន Leicester City ១០​ឆ្នាំ​និង…

  • 2022-01-20 06:53:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​ Angkor Tiger បាន​ប្រកាស​ពី​ការ​យក​បាន​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ Jozsef Keaveny ដែល​ជា​អតីត​យុវជន​​ក្រោម​​អាយុ ១៨ ឆ្នាំ​របស់​ក្លឹប Leicester City និង​ធ្លាប់​ជា​កីឡាករ​លេង​នៅ​លីគ​កំពូល​ប្រទេស​ស៊ីប ( Cyprus )។

កាល​ចន្លោះ​ឆ្នាំ​២០១៩-២០២០ យុវជន​វ័យ​២២​ឆ្នាំ​រូប​នេះ​លេង​ឲ្យ​ក្លឹប AEK Larnaca ​​លីគ​កំពូល​ប្រទេស ស៊ីប ( Cyprus ) បាន​៩​ប្រកួត​រក​បាន​១​គ្រាប់​។ ​រូប​គេ​បាន​ចំណាយ​ពេល​១០​ឆ្នាំ​ហ្វឹកហាត់​ជា​យុវជន​របស់ Leicester City ​ចន្លោះ​ឆ្នាំ​២០០៩ ដល់​២០១៩។

​មុន​មក​កាន់​ Angkor Tiger យុវជន​រូប​នេះ​​លេង​ឲ្យ​ក្លឹប Anstey Nomads F.C. នៃ​លីគ Premier Division North ជា​តំបន់​មួយ​នេះ​​លីគ​ប្រទេស​អង់គ្លេស​។ ​រូប​គេ​ក៏​ធ្លាប់​ជាប់​ជម្រើស​ជាតិ​យុវជន​ក្រោម​អាយុ​​១៧​ឆ្នាំ​របស់​ សាធារណរដ្ឋអៀរឡង់​នៅ​ឆ្នាំ​២០១៦៕ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់