• 2022-01-19 04:18:17
  • បាល់ទាត់

​គូ​ធំ​ប្រចាំ​ឆ្នាំ​​មួយ​ឈុត​ទៀត​ថ្ងៃ​សៅរ៍​នេះ​​ដឹង​តែ​កក្រើក​ហើយ​​

  • 2022-01-19 04:18:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​សៅរ៍​ទី២២ ខែ​មករា ឆ្នាំ​២០២២ នេះ​​គឺ​​មាន​ការ​ប្រកួត​មួយ​ឈុត​ធំ​​ទៀត​ហើយ​គឺ​ក្រុម ឌូក ក្ដូ សាម៉ីត និង ទង់​ប៉ះ​សេ ត្រូវ​លេង​ទល់​ក្រុម​របស់ វ៉ា យុន រាជ និង​បង​ហុង​ប៉ះ​សេ នៅ​តារាង F1 ​សំរោង​អណ្ដែត។

​នេះ​ជា​ការ​ប្រកួត​មួយ​ឈុត​ធំ​​មួយ​គូ​ទៀត មុន​ពេល​ប៉ះ​គ្នា​រវាង​ក្រុម ណារិទ្ធ យក្ស ឌូក និង ក្ដូ ប៉ះ យុន រាជ វ៉ា និង​ ​វីដ​ ប៉ះ​សេ​នា​ថ្ងៃ​ទី​២៣ ។ ​អាច​និយាយ​បាន​ថា ២​​ប្រកួត​នេះ​ជា​ការ​ជួប​គ្នា​ដ៏​ធំ​ប្រចាំ​ឆ្នាំ​ហើយ​សម្រាប់​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ ​ឬ​ការ​ប្រកួត​មិត្ត​ភាព​លក្ខណៈ​មិន​ស្តង់ដារ​​នោះ។

​រំលឹកថា សមត្ថភាព​​គូ​ទាំង​ពីរ​ប្រកួត​ខាង​លើ​​ មាន​ការ​ទន្ទឹង​រង់ចាំ​ទស្សនា​ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​បាល់ទះ​​ជា​ច្រើន​នាក់​ផ​ង​ដែរ​​​៕ ​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់