• 2022-01-19 02:22:57
  • បាល់ទាត់

Jose ​ច្រាន​ចោល​ឱកាស​ធ្វើ​ជា​អ្នក​ចាត់ការ​ក្រុម Everton ​

  • 2022-01-19 02:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ Jose Mourinho ​បាន​ច្រាន​ចោល​សំណើរ​របស់​ក្រុម Everton ​ដោយ​ចង់​ផ្ដោត​លើ​ការងារ​ដឹក​នាំ​ក្រុម Roma ​ឱ្យ​បាន​ល្អ​នា​រដូវ​កាល​នេះ​។

​ក្រុម Everton ​បាន​បណ្ដេញ​លោក Rafa Benitez ​ចោល ​ក្រោយ​ពី​លោក​ដឹក​នាំ​មិន​បាន​ល្អ ​លេង​ចាញ់​ទាំង​ក្រុម Norwich City ​ផង​នៅ​ប្រកួត​ចុង​ក្រោយ។ ​បន្ទាប់​ពី​ដក​អតីត​អ្នក​ចាត់ការ​ក្រុម Liverpool ​នេះ​ទៅ ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​មួយ​នេះ​ក៏​បាន​ត្រៀម​ទាក់ទង​ទៅ​លោក Jose Mourinho ​ឱ្យ​មក​ដឹក​នាំ​ក្រុម​បន្ដ​ផង​ដែរ។ ​តែ​មិន​ទាន់​ទាក់ទង​ទៅ​ផង ត្រូវ​បាន​លោក Jose ​ច្រាន​ចោល​ទៅ​ហើយ។

អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​ខាង​លើ​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​កំពុង​ពេញ​ចិត្ត​ក្នុង​ការ​ដឹក​នាំ​ក្រុម Roma ​ដោយ​លោក​មាន​កុងត្រា​៣​ឆ្នាំ ​ហើយ​ទើប​បាន​ដឹក​នាំ​៦​ខែ​ប៉ុណ្ណោះ។ គោលដៅ​របស់​លោក Jose ​គឺ​ចង់​ជួយ​ក្រុម Roma ​ឱ្យ​បាន​កៅអី​លេង​ពាន​រង្វាន់​អឺរ៉ុប​នា​រដូវ​កាល​នេះ​៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់
អត្ថបទពេញនិយម