• 2022-01-19 01:50:11
  • បាល់ទាត់

Chelsea ​កាន់​តែ​យ៉ាប់ ​៤​ប្រកួត​ចុង​ក្រោយ​នៅ Premier League ​អត់​ទាន់​ឈ្នះ​

  • 2022-01-19 01:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Brighton ​ក្នុង​លទ្ធផល ១-១ ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ។

​ខ្សែ​ប្រយុទ្ធ Ziyech ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ឱ្យ​ក្រុម​តោ​ខៀវ Chelsea ​នៅ​នាទី​២៨ ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ខ្សែ​បម្រើ Kante ​។ ​តែ​លទ្ធផល​នេះ​មិន​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​ឡើយ ​នៅ​នាទី​៦០ Webster ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម Brighton ​បាន​វិញ។ ​ដោយ​ចប់​ការ​ប្រកួត ​ក្រុម​ទាំង​ពីរ​រក្សា​លទ្ធផល​ស្មើ​គ្នា ១-១ ។​

​នេះ​ជា​ប្រកួត​ទី​៤​ហើយ​នៅ​ក្របខណ្ឌ Premier League ​ដែល​ក្រុម​របស់​លោក Thomas Tuchel ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​នោះ​ទេ។ ​ដោយ​ក្នុង​នោះ​ពួកគេ​លេង​ស្មើ​៣​ប្រកួត ​និង​ចាញ់​១​ប្រកួត៕

ប្រភព៖ Dailymail អត្ថបទ៖ នរវិទូ

មតិយោបល់