• 2022-01-18 11:37:11
  • បាល់ទាត់

Ronaldo សង្ឃឹម​ថា​ នឹង​អាច​បន្ត​នៅ​ក្នុង​វិស័យ​បាល់ទាត់​ ៤-៥ឆ្នាំ​ទៅ​មុខ​ទៀត​

  • 2022-01-18 11:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo បាន​និយាយ​ក្រោយ​ទទួល​បាន​ពាន​ FIFA Special Award ក្នុង​កម្មវិធី The Best ក្នុង​នាម​ជា​កីឡាករ​ដែល​រក​បាន​គ្រាប់​ច្រើន​ជាង​គេ​ឲ្យ​ជម្រើស​ជាតិរបស់​ខ្លួន​ នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​សង្ឃឹម​ថា​នឹង​បន្ត​នៅ​ក្នុង​វិស័យ​បាល់ទាត់​នេះ ៤-៥​ឆ្នាំ​ ទៅ​មុខ​ទៀត​។

Ronaldo បាន​និយាយ​ថា​៖" ខ្ញុំ​នៅ​តែ​មាន​ចំណង់​ចង់​ចូល​ប្រកួត​ទៀត​។ ខ្ញុំ​ចង់​នេះ​គឺ​មិន​មែន​ដោយ​សារ​តែ​ចង់​ស៊ុត​ចូល​នោះ​ទេ​ ប៉ុន្តែ​វា​ជា​ការ​កម្សាន្ត​សម្រាប់​ខ្ញុំ​ព្រោះ​ថា​ខ្ញុំ​ចូល​ចិត្ត​លេង​បាល់ទាត់​នេះ​តាំង​ពី​អាយុ​ ៥-៦ឆ្នាំ​មក​ម្ល៉េះ​។ ពេល​ខ្ញុំ​អត់​ចូល​ការ​ប្រកួត​ នៅ​តែ​កន្លែង​ហ្វឹកហាត់​ក៏​ខ្ញុំ​នៅ​តែ​សប្បាយ​ជា​មួយ​កីឡាហ្នឹង​ផង​ដែរ​។ ទោះ​ជា​ឥឡូវ​នេះ​ ខ្ញុំ​មាន​វ័យ​ជិត​ ៣៧ឆ្នាំ​ក៏​ដោយ​ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​បន្ត​ខិត​ខំ​ ដូច​ខ្ញុំ​នៅ​អាយុ​ ១៨ឆ្នាំ​អញ្ចឹង​ "។

ខ្សែ​ប្រយុទ្ធ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​នៅ​តែ​ចង់​បន្ត​ ដល់​ថ្នាក់មាន​អ្នក​ខ្លះ​សួរ​ខ្ញុំ​ថា​ ខ្ញុំ​នៅ​លេង​បន្ត​ប៉ុន្មាន​ឆ្នាំ​ទៀត​។ ខ្ញុំ​សង្ឃឹម​ថា​នឹង​លេង​បន្ត​ ៤-៥ឆ្នាំ​ត​ទៅ​មុខ​ទៀត​។ អ្វី​ៗ​អាច​ធ្វើ​បាន​គឺ​ដោយ​សារ​តែ​ចិត្ត​ ហើយ​រាង​កាយ​យើង​ឲ្យ​តែ​មើល​ថែ​ឲ្យ​ល្អ​ គឺ​នឹង​អាច​បន្ត​បាន​ហើយ​ "។

Ronaldo ទទួល​បាន​ពាន​មួយ​នេះ​ ក្រោយ​កីឡាករ​នេះ​រក​គ្រាប់​បាល់​បាន​ ១១៥គ្រាប់​ ក្នុង​ចំណោម​ ១៨៤ប្រកួត​ ក្នុង​​អាជីព​ជម្រើសជាតិ​ព័រទុយហ្គាល់​របស់​គេ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់