• 2022-01-18 06:47:47
  • បាល់ទាត់

​​វិសាខា​មាន​ខ្សែ​ប្រយុទ្ធ​ល្អៗ​ច្រើន សារ ទី ថា​នឹង​ធ្វើ​ឱ្យ​គេ​កាន់​តែ​ខំ​ប្រឹង​ខ្លាំង

  • 2022-01-18 06:47:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​​វ័យ​ក្មេង​និង​លេចធ្លោរ សារ ទី ត្រូវ​បាន​ក្លឹប​វិសាខា​ទិញ​យក​ផ្ដាច់​កុងត្រា​ពី​ក្លឹប​​អគ្គិសនី​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ត្រៀម​ការ​ប្រកួត​ដណ្ដើម​ពាន​លីគកំពូល​កម្ពុជា​នៅ​រដូវ​កាល​នេះ។

ខ្សែ​ប្រយុទ្ធ សារ ទី កាន់​អាវ​ក្លឹប​បាល់ទាត់​វិសាខា

ក្លឹប​វិសាខា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្លឹប​សំបូរ​ធន់ធាន​ និង​កីឡាករ​ល្អៗ​​ជា​ពិសេស​​​កីឡាករ​មាន​​​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។ កាន់​តែ​ពិសេស​ក្លឹប​ទៅទៀត​​ក្លឹប​មាន​ខ្សែ​ប្រយុទ្ធ​ខ្មែរ​បរទេស​សំបូរ​បទពិសោធ​ច្រើន​តួយ៉ាង កែវ សុខផេង, រឹង ប៊ុនហៀង និង​ស៊ិនកក្តដាជាដើម។ ហេតុ​នេះ​មាន​សំណួរ​សួរ​ថា​តើ​ សារ ទី នឹង​​អាច​មាន​​ឱកាស​បង្ហាញ​ខ្លួន​ច្រើន​ដូច​កាល​នៅ​អគ្គិសនី​កម្ពុជាដេរ​​ឬ​យ៉ាង​ណា?

ទាក់​ទង​នឹង​សំណួរ​​ខាង​លើអតីត​ខ្សែ​ប្រយុទ្ធ​សាលាបាល់​ទាត់​ជាតិ​បាទី បាន​ប្រាប់​ថា​រូប​នេះ​នឹង​ខំប្រឹងប្រែង ដើម្បី​មាន​ឱកាស​បង្ហាញ​ខ្លួន​ឱ្យ​ក្លឹប​ថ្មី​របស់​ខ្លួន។ សារ ទី​ បញ្ជាក់​ថា ៖«បាទ​បង​! រំពឹង​ [បង្ហាញ​ខ្លួន​] ​ច្រើន [ការ​មាន​កីឡាករ​ល្អ​ច្រើន] អាច​ធ្វើ​ឱ្យ​យើង​មាន​ការ​ប្រឹង​ប្រែងឱ្យ​ខ្លាំង ដើម្បី​ប្រកួត​ប្រជែង​ខ្ពស់»។

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​ជឿជាក់​ថាការ​មក​រួម​រស់​ជាមួយ​ក្លឹប​វិសាខានឹង​ធ្វើ​ឱ្យ​​សមត្ថភាព​​គេ​​រីក​ចម្រើន ព្រោះ​ក្លឹប​មួយ​នេះ​ប្រមូល​ផ្ដុំ​ដោយ​កីឡា​ករ​ខ្មែរ​បរទេស​ល្បីៗនិងមាន​ការ​ប្រកួត​ប្រជែង​ខ្លាំង។

យុវជន​បាន​ពន្យល់​ថា ៖«ជាមួយ​ក្លឹប​ថ្មីនឹង​ធ្វើ​ឱ្យ​សមត្ថភាព​ខ្ញុំ​រីក​ចម្រើន​មួយ​កម្រិត​ទៀត ដោយសារ​យើង​​ហាត់​ជាមួយ​កីឡាករ​ដែល​មាន​បទពិសោធ​ច្រើនដូច​ជា​បរទេស​អី ជាមួយ​គ្រូ​ដែល​មាន​បទពិសោធ​ច្រើនគ្រូ​ល្អៗ​ច្រើន ធ្វើ​ឱ្យ​យើង​ស្គាល់​កម្រិត​ Professional អីអ៊ីចឹង»។

បើ​និយាយ​ពី​គ្រូ​បង្វឹក​វិញ​ក្រុម​វិសាខា​បាន​តែង​តាំង​លោក Lee Tae-Hoon ជា​គ្រូ​បង្គោល​ដឹក​នាំ​ការ​ប្រកួតសម្រាប់​រដូវ​កាល​ថ្មី​នេះ​។

គួរ​បញ្ជាក់​ថា ក្លឹប​បាល់​ទាត់​អគ្គិសនី​កម្ពុជា​ត្រូវ​ធ្លាក់​ទៅ​លេង​​លីគ​២​រដូវ​កាល​ឆ្នាំ​២០២២​នេះ ខណៈ​សារទីនៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត ហើយ​ក៏​ត្រូវ​វិសាខា​ទិញ​ផ្ដាច់​កុងត្រា​តែ​ម្ដង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី