• 2022-01-17 12:22:56
  • បាល់ទាត់

Bruno បដិសេធ​កុងត្រា​ថ្មី​ជា​មួយ​ Man Utd ដោយ​ចង់​ទារ​ប្រាក់​ពលកម្ម​ឲ្យ​ស្មើ​ Ronaldo ​ឬ De Gea

  • 2022-01-17 12:22:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ​ Bruno Fernandes ត្រូវ​បាន​សារព័ត៌មាន​ Marca ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ បាន​បដិសេធ​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Manchester United ដោយ​សារ​តែ​រឿង​ប្រាក់​ពលកម្ម។

នៅ​ខណៈ​ពេល​នេះ​ កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ ត្រូវ​បាន​ Man Utd ឲ្យ​ប្រាក់​ពល​កម្ម​ជាង​ ១៤ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​។

បើ​ប្រភព​ខាង​លើ​ សម្រាប់​ក្នុង​កុងត្រា​ថ្មី​នេះ​ Bruno ចង់​បាន​ការ​ដំឡើង​ប្រាក់​ពលកម្ម​ឲ្យ​ប្រហាក់​ប្រហែល​នឹង​ កំពូល​កីឡាករ​ដែល​ទទួល​បាន​ប្រាក់​ពលកម្ម​ខ្ពស់​បំផុត​ប្រចាំ​ Man Utd​ ដូច​ជា​​ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ទទួល​បាន​ជាង​ ៥៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​ និង​ អ្នក​ចាំទី​ David de Gea ទទួល​បាន​ជាង​ ៥២ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​ជា​ដើម។​

ទោះ​ជា​ចរចា​មិន​ទាន់​ត្រូវ​គ្នា​នៅ​ពេល​នេះ​ ប៉ុន្តែ​រវាង​ Bruno និង​ Man Utd ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ត្រលប់​មក​ចរចា​ជា​មួយ​គ្នា​ម្ដង​ទៀត​នៅ​ចុង​រដូវកាល​នេះ​។

Bruno មាន​កុងត្រា​ជា​មួយ​ Man Utd រហូត​ដល់​ឆ្នាំ​២០២៥​ ឯណោះ​ ដោយ​នៅ​រដូវកាល​នេះ​ កីឡាករ​នេះ​ចូល​លេង​ឲ្យ​ ២៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៧គ្រាប់​៕

ប្រភព៖ Dailymail | Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់